ជំនាញការសេដ្ឋកិច្ច៖ សហគ្រាស FDI ជឿជាក់ថា វៀតណាមនឹងជំនះលើការលំបាក

Chia sẻ
(VOVWORLD) - លោកស្រី Dorsati Mandani ជំនាញការសេដ្ឋកិច្ចជាន់ខ្ពស់នៃធនាគារ ពិភពលោក (WB) នៅវៀតណាមចាត់ទុកថា វិនិយោគិន FDI នៅតែជឿជាក់លើយ ថាទស្សន៍នៃសេដ្ឋកិច្ចវៀតណាម ដោយសារមូលហេតុជាច្រើន។ 
រលកទី៤នៃជម្ងឺរាតត្បាតកូវីដ ១៩ បានបង្កឡើងផលប៉ះពាល់មិនតិចទេ ទៅលើសេដ្ឋកិច្ចវៀតណាម។ ប៉ុន្តែ ក្នុងបរិបទនោះ តាមការវាយតម្លៃរបស់ជំនាញការ ជាច្រើន សហគ្រាស FDI សុទ្ធតែជឿជាក់ថា វៀតណាមនឹងជំនះលើការលំបាក នាបច្ចុប្បន្ន។
ជំនាញការសេដ្ឋកិច្ច៖ សហគ្រាស FDI ជឿជាក់ថា វៀតណាមនឹងជំនះលើការលំបាក - ảnh 1លោកស្រី Dorsati Mandani ជំនាញការសេដ្ឋកិច្ចជាន់ខ្ពស់នៃធនាគារ ពិភពលោក (WB) នៅវៀតណាម។
លោកស្រី Dorsati Mandani ជំនាញការសេដ្ឋកិច្ចជាន់ខ្ពស់នៃធនាគារ ពិភពលោក (WB) នៅវៀតណាមចាត់ទុកថា វិនិយោគិន FDI នៅតែជឿជាក់លើយ ថាទស្សន៍នៃសេដ្ឋកិច្ចវៀតណាម ដោយសារមូលហេតុជាច្រើន។ សេដ្ឋកិច្ចវៀតណាម នៅតែស្ថិតនៅក្នុងចំណោមប្រទេសដែលមានកំណើនល្អ ខណៈដែលប្រទេសផ្សេងៗ ភាគច្រើនកំពុងប្រឈមនឹងការធ្លាក់ចុះសេដ្ឋកិច្ចធ្ងន់ធ្ងរ។ ប្រការនេះបានបង្ហាញឲ្យ ឃើញសមត្ថភាពស្ដារឡើងវិញ កម្លាំងសេដ្ឋកិច្ច និងមូលដ្ឋានគ្រឹះផ្សេងៗទៀតនៃខឿន សេដ្ឋកិច្ចសុទ្ធតែរឹងមាំ។
មុនពេលផ្ទុះឡើងរលកទី៤នៃជម្ងឺកូវីដ ១៩ ក្នុងឆមាសទី១ឆ្នាំ២០២១ សេដ្ឋកិច្ច វៀតណាមនៅតែមានកំណើនដ៏ខ្លាំងក្លា។ ដោយមិនអើពើដល់បញ្ហាប្រឈមក្នុង ត្រីមាសទី៣ឆ្នាំ២០២១ WB បានមើលឃើញការប្ដេជ្ញាចិត្តបោះទុនចូលមកវៀតណាម របស់សហគ្រាស FDI នៅតែកើនឡើង។ តាមជំនាញការរបស់ WB នេះគឺជាសញ្ញា ដែលបញ្ជាក់ថា វិនិយោគិនបរទេសមានជំនឿជាក់ទៅលើការអភិវឌ្ឍប្រតិបត្តិការ អាជីវកម្មនៅវៀតណាម។ ទន្ទឹមនឹងនោះ ជំនាញការជាន់ខ្ពស់របស់ WB ក៏បានវាយ តម្លៃខ្ពស់ពីការដែលរដ្ឋាភិបាលវៀតណាមកំពុងខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតផង ហើយធានាប្រតិបត្តិការសេដ្ឋកិច្ចផង ជាពិសេសគឺការផ្លាស់ប្ដូរដ៏សំខាន់ មួយក្នុងយុទ្ធសាស្ត្រ “សម្របខ្លួនយ៉ាងបត់បែន ប្រកបដោយសុវត្ថិភាពនឹងកូវីដ ១៩”។
លោក Nguyen Minh Cuong ជំនាញការសេដ្ឋកិច្ចជាន់ខ្ពស់នៃធនាគារ ADB ឲ្យដឹងថា តាមការវាយតម្លៃរបស់សហគ្រាស FDI ជាច្រើន រដ្ឋាភិបាលវៀតណាមមាន កិច្ចខិតខំប្រឹងប្រែងគួរឲ្យកត់សម្គាល់ដើម្បីកែលម្អបរិយាកាសអាជីវកម្ម ដូច្នេះក្នុងរយៈ ពេលយូរអង្វែង វៀតណាមនៅតែជាទីផ្សារគួរឲ្យទាក់ទាញចំពោះវិនិយោគិនបរទេស៕

ប្រតិកម្មទៅវិញ