ជនចំណាកស្រុកជាច្រើននាក់ត្រូវស្លាប់និងបាត់ខ្លួននៅតំបន់សមុទ្រក្រិក

Chia sẻ
(VOVworld)-មនុស្សយ៉ាងហោចណាស់ចំនួន៧នាក់
ត្រូវស្លាប់ ក្នុងនោះមានកុមារ ៥នាក់និងមនុស្សរាប់សិប
នាក់ផ្សេងទៀតត្រូវបាត់ខ្លួន

(VOVworld)-មនុស្សយ៉ាងហោចណាស់ចំនួន៧នាក់ត្រូវស្លាប់ ក្នុងនោះមានកុមារ ៥នាក់និងមនុស្សរាប់សិបនាក់ផ្សេងទៀតត្រូវបាត់ខ្លួន បន្ទាប់ពីការដែលនាវាដឹក ជនចំណាកស្រុកចំនួន៤គ្រឿងត្រូវលិចនៅដែនសមុទ្ររវាងទួរគីនិងក្រិកនាថ្ងៃទី
២៨តុលា។ កងកម្លាំងជួយសង្គ្រោះត្រូវ ស្រង់បានសាកសពចំនួន៧នាក់ និងកំពុង
រាវរកជនបាត់ខ្លួនដទៃទៀត។ តាម អង្គការ​អន្តោប្រវេសក៍​អន្តរជាតិ (IOM)  បានឲ្យ
ដឹង ថា កិតតាំងពីដើមឆ្នាំ២០១៥នេះមក ជនចំណាកស្រុកនិង ជនភៀសខ្លួន ចំនួន
៥៦០ពាន់នាក់ បានទៅកាន់ក្រិកតាមផ្លូវសមុទ្រ ស្រូបយកភាគច្រើននៃ ជនចំណាក
ស្រុកទៅកាន់អឺរ៉ុបតាមឆ្នេរសមុទ្រ មេឌីទែរ៉ាណេ។ ជនចំណាកស្រុក និង ជនភៀស
ខ្លួនជាង៣ពាន់នាក់ ក្នុងនោះភាគច្រើនគឺកុមារ ត្រូវស្លាប់តាមការធ្វើដំណើរឆ្លងសមុទ្រ
ទៅកាន់អឺរ៉ុប៕

 

ប្រតិកម្មទៅវិញ