ជនចំណាកស្រុកជាង ៣២.០០០ នាក់ត្រូវបានស្លាប់ឬបាត់ខ្លួនក្នុងរយៈពេល៤ឆ្នាំកន្លងទៅ |
IOM បានឲ្យដឹងថា ទិន្នន័យខាងលើរបស់ IOM មិនទាន់ឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែងនិងកំរិតធ្ងន់ធ្ងរនៃបញ្ហានោះទេ ដោយសារតែមានករណីស្លាប់ជាច្រើននៃការធ្វើចំណាកស្រុក មិនត្រូវបានរាយការណ៍ ហើយសាកសពជាច្រើនទៀតក៏មិនទាន់ត្រូវបានរកឃើញនៅឡើយ។ ទោះជាយ៉ាងណាក៏ដោយរបាយការណ៍នេះបានបង្ហាញពីរូបភាពដ៏ក្រៀមក្រំមួយនៃគ្រោះថ្នាក់ដែលកំពុងគំរាមដល់អាយុជីវិតរបស់ជនភៀសខ្លួននិងជនចំណាកស្រុករាប់រយពាន់នាក់ដើម្បីស្វែងរកការការពារឬជីវភាពរស់នៅដ៏ល្អប្រសើរជាងមុននោះផងដែរ៕