ពលរដ្ឋវៀតណាមនៅអ៊ីស្រាអែលមុនពេលឡើងយន្តហោះត្រឡប់មកមាតុភូមិវិញ។ (រូបថត៖ ក្រសួងការបរទេសវៀតណាម) |
អ្នកដំណើរនៅលើជើងហោះហើររួមមានក្មេងអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ជរា សិស្សានុសិស្សដែលបានបញ្ចប់វគ្គសិក្សាដោយមានការពិបាកក្នុងការស្នាក់នៅ អ្នកធ្វើដំណើរទេសចរណ៍ អ្នកទៅបំពេញការងារក្នុងរយៈពេលខ្លី ពលករដែលមានទិដ្ឋាការ និងកិច្ចសន្យាកាងារត្រូវបានផុតសុពលភាព។
អ្នកដំណើរទាំងអស់ក៏ត្រូវបានដាក់ឱ្យនៅដាច់ដោយ ឡែកនិងពិនិត្យសុខភាពដោយយោងទៅបទប្បញ្ញត្តិខណៈដែលយន្តហោះបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ។ នៅថ្ងៃនេះផងដែរអាជ្ញាធរមានសមត្ថកិច្ចវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល និងអាកាសចរណ៍ជាតិវៀតណាម សហការជាមួយអាជ្ញាធរអ៊ីស្រាអែល បានបញ្ជូនពលរដ្ឋវៀតណាមចំនួន ៣៤០ នាក់ ពីអ៊ីស្រាអែលត្រឡប់មកស្រុកកំណើតវិញប្រកបដោយដោយសុវត្ថិភាពផងដែរ៕