ECDC ធ្វើការវាយតម្លៃពីស្ថានភាពនៃជំងឺរាតត្បាត COVID-19 (រូបថត៖ ECDC) |
ថ្លែងមតិជាមួយអ្នកយកព័ត៌មានបន្ទាប់ពីសិក្ខាសាលាស្តីពីវីរុសកូរ៉ូណាប្រភេទថ្មី (nCoV) លោកស្រី Andrea Ammon បានឲ្យដឹងថា អឺរ៉ុបមានករណីឆ្លងសរុបចំនួន ៤៥ នាក់ ហើយពួកគេទាំងអស់សុទ្ធតែមានទំនាក់ទំនងផ្ទាល់ជាមួយចិន។
ពួកគេទាំងអស់នេះ កំពុងស្ថិតក្នុងការគ្រប់គ្រងដើម្បីបង្ការទប់ស្កាត់ជំងឺឲ្យបានល្អ។ ECDC ក៏បានសម្របសម្រួលជាមួយបណ្តាប្រទេសអ៊ឺរ៉ុបដើម្បីជួយបណ្ដាប្រទេសអឺរ៉ុប បង្កើនសមត្ថភាពរបស់ពួកគេក្នុងការទប់ទល់នឹងហានិភ័យនៃការផ្ទុះឡើងនៃជំងឺរាតត្បាតនេះ៕