ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនប្រជាជន (រូបថត៖ VOV) |
រហូតមកដល់ពេលនេះ ខេត្ត-ក្រុង ចំនួន ៤៧/៦៣ មានអត្រាគ្របដណ្តប់វ៉ាក់សាំងបង្ការកូវីដ-១៩ ដូសទី ២ លើសពី ៩៥%។
ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នោះ ក្រសួងសុខាភិបាល ទើបបានផ្ញើសារលិខិតមួយ ស្នើឲ្យមូលដ្ឋាននានា បង្កើនការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដោយពន្លឿនថែមទៀតការចាក់វ៉ាក់សាំងដូសទី៣ សម្រាប់ប្រជាជនដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ហើយត្រូវធានាឲ្យបានថា នៅចុងត្រីមាសទី១ ឆ្នាំ២០២២នេះ បានគ្របដណ្តប់វ៉ាក់សាំងដូសទី ៣ សម្រាប់អ្នកដែលឈានដល់កាលវិភាគចាក់វ៉ាក់សាំង។ ក្រសួងសុខាភិបាល ស្នើឱ្យបណ្តាខេត្ត-ក្រុងនៅទូទាំងប្រទេស រៀបចំការចាក់វ៉ាក់សាំង ប្រកបដោយសុវត្ថិភាព វិទ្យាសាស្រ្ត និងមានប្រសិទ្ធភាព ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាយការណ៍ពីលទ្ធផលការចាក់វ៉ាក់សាំងឱ្យបានទាន់ពេលវេលា ស្របតាមបទប្បញ្ញត្តិដែលបានកំណត់៕