រូបភាព៖ AFP/TTXVN |
ការស្ទង់មតិលើផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ ត្រូវបានអង្គការ WHO ធ្វើឡើងក្នុងរយៈពេលចាប់ពីខែវិច្ឆិកាដល់ខែធ្នូ ឆ្នាំ២០២១ ដោយបានបង្ហាញថា មាន ៩២% ក្នុងចំណោមសមាជិកទាំង ១២៩ របស់ WHO បានកត់ត្រាការអាក់ខាននៃសេវាសុខភាពជាមូលដ្ឋាន ដូចជាការចាក់វ៉ាក់សាំង ឬការព្យាបាលជំងឺអេដស៍ក្នុងអំឡុងពេលខាងលើនេះ។ សេវាសុខភាពរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ហើយមិនមានការប្រសើរឡើងដែលគួរឱ្យកត់សម្គាល់ណាមួយនោះឡើយ បើប្រៀបធៀបទៅនឹងលទ្ធផលស្ទង់មតិដែលបានធ្វើឡើងនៅដើមឆ្នាំ ២០២១។
WHO បានចាត់ទុកថា ការកើនឡើងនៃចំនួនប្រទេសដែលបានកត់ត្រាការអាក់ខាននៃសេវាសុខភាព គឺដោយសារបញ្ហាដែលធ្លាប់មានពីតាំងមុនមករបស់ប្រព័ន្ធសុខាភិបាល ក៏ដូចជាការបន្ធូរបន្ថយនៃតម្រូវការប្រើប្រាស់សេវាទាំងនេះ។ ពេលវេលានៃការស្ទង់មតិនេះ ស្របពេលនឹងការកើនឡើងបរិមាណករណីឆ្លងកូវីដ-១៩នៅក្នុងប្រទេសជាច្រើន ដោយសារតែការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសបំប្លែងថ្មី Omicron នៅចុងឆ្នាំ ២០២១ ដែលបានបង្កសម្ពាធបន្ថែមទៀតទៅលើប្រព័ន្ធមន្ទីរពេទ្យ៕