បុគ្គលិកពេទ្យកំពុងបញ្ជូនអ្នកជំងឺកូវីដ១៩ ទៅកាន់មណ្ឌលសុខភាពមមីម៉ុនដុននៅប៊្រុគ្លីនរដ្ឋញូវយ៉កសហរដ្ឋអាមេរិក។ (រូបថត៖ THX / VNA) |
សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុតដោយសារ ជំងឺនេះ ដោយមានអ្នកឆ្លងជំងឺកូវដ ១៩ ចំនួន ៧.៦៣៦.១៨៥ នាក់ និងអ្នកស្លាប់មានចំនួន ២១៤.៦០៩ នាក់។ បន្ទាប់មកគឺប្រទេសឥណ្ឌា ដែលមានអ្នកជម្ងឺចំនួន ៦.៦២២. ១៨០ នាក់ ក្នុងនោះមាន ១០២.៧១៤ នាក់បានស្លាប់។
ចំណាត់ថ្នាក់ទី ៣ គឺប្រទេសប្រេស៊ីលដែលមានអ្នកជំងឺចំនួន ៤.៩១៥.២៨៩ នាក់ និងមានអ្នកស្លាប់ចំនួន ១៤៦.៣៧៥ នាក់។ ក្នុងសន្និសីទសរព័ត៌មាននៅសេតវិមានកាលពីថ្ងៃទី ៤ ខែតុលា ក្រុមគ្រូពេទ្យរបស់ប្រធានាធិបតីអាមេរិក លោគ ដូណាល់ត្រាំ ( Donald Trump) បានធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីសុខភាពរបស់ប្រធានាធិបតីអាមេរិក ហើយបានឲ្យដឹងថែមទៀតថាសុខភាពរបស់លោក ដូណាល់ត្រាំមានការរីកចម្រើនល្អ ហើយលោកអាចចាកចេញពីមន្ទីរពេទ្យយ៉ាងលឿនបំផុតនៅថ្ងៃទី ៥ ខែតុលា។ ទន្ទឹមនឹងនេះដែរ បេក្ខជនប្រធានាធិបតីអាមេរិក លោក Joe Biden ក៏មានលទ្ធផលអវិជ្ជចំពោះជំងឺកូវីដ១៩ ក្នុងការធ្វើតេស្តិ៍ លើកទី ២ ផងដែរ៕