ជំងឺរាតត្បាតកូវីដ-១៩ នៅតែវិវឌ្ឍន៍យ៉ាងស្មុគស្មាញនៅជុំវិញពិភពលោក

Chia sẻ

(VOVWORLD) -  យោងតាមស្ថិតិរបស់គេហទំព័រ worldometers.info គិតត្រឹមម៉ោង ២ ព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ (ម៉ោងនៅ UTC) ពិភពលោកបានរកឃើញករណីឆ្លងវីរុស SARS-CoV-2  ដែលបណ្តាលជំងឺកូវីដ ១៩ ចំនួន ១០៨.៧១២.៣៦៨ ករណី ក្នុងនោះ មនុស្សចំនួន ២.៣៩២.៥៨៨ នាក់បានស្លាប់ដោយសារជំងឺនេះ។

ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ពិភពលោកបានកត់ត្រាករណីឆ្លងថ្មីចំនួន ៤២១.៨០៩ ករណី ដែលអាមេរិកមានចំនួនច្រើនជាងគេគឺ ១០០.២៨៨ ករណី។ ពោលគឺ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលមានចំនួនជាង ២៨,១ លានករណី ក្នុងនោះ ៤៩២.៥២១ នាក់បានស្លាប់។ បន្ទាប់ពីអាមេរិកគឺឥណ្ឌា ប្រេស៊ីល រុស្ស៊ី និងអង់គ្លេស៕

ប្រតិកម្មទៅវិញ