នោះជាអ្នកជំងឺទី ២៧ ហើយដែលបានស្លាប់ដោយសារជំងឺកូវីដ ១៩ ចាប់តាំងពីមានការឆ្លង រាលដាលជំងឺនៅវៀតណាម។ អ្នកជំងឺមានលេខរៀង ៥៧៧ (ភេទស្រី អាយុ ៧៣ ឆ្នាំ) មានទីតាំងស្នាក់នៅស្រុក Lien Chieu - ទីក្រុង Da Nang ដែលមានប្រវត្តិជំងឺតម្រងនោមរ៉ាំរ៉ៃដំណាក់កាលចុងក្រោយ ខ្សោយបេះដូង កំពុងលាងឈាម លើសឈាម និងបាក់ឆ្អឹងភ្លៅស្តាំ។ អ្នកជំងឺបានស្លាប់នៅព្រឹកថ្ងៃទី ២៣ សីហា នៅមជ្ឈមណ្ឌលសុខាភិបាល Hoa Vang៕