ជំងឺរាតត្បាតកូវីដ ១៩ មាននិន្នាការថយចុះនៅក្នុងប្រទេសមួយចំនួន

Chia sẻ
(VOVWORLD) - យោងតាមគេហទំព័រស្ថិតិ worldometers.info គិតត្រឹមម៉ោង ១ ថ្ងៃទី ១១ ខែមេសា (ម៉ោង UTC) ពិភពលោកបានកត់ត្រាជិត ៥០០ លានករណីឆ្លងកូវីដ ១៩ ដែលក្នុងនោះមានអ្នកស្លាប់ជាង ៦,២ លាននាក់។ ចំនួនអ្នកជំងឺដែលបានជាសះស្បើយមានជាង៤៤៨ លាននាក់។
ជំងឺរាតត្បាតកូវីដ ១៩ មាននិន្នាការថយចុះនៅក្នុងប្រទេសមួយចំនួន - ảnh 1កន្លែងធ្វើតេស្តរកកូវីដ ១៩  នៅអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុង Ontario ប្រទេសកាណាដា (រូបថត៖ THX/TTXVN)

ក្នុងរយៈពេល ២៤  ម៉ោងកន្លងទៅ ពិភពលោកបានកត់ត្រាករណីឆ្លងថ្មីជិត ១៥៥ ពាន់នាក់។ សហរដ្ឋ អាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេ រហូតមកដល់ពេលនេះមានអ្នកឆ្លងជាង ៨២ លានករណី ដែលក្នុងនោះមានជាង ១ លាននាក់បានស្លាប់។ ប្រទេសឥណ្ឌាជាប់ចំណាត់ថ្នាក់ទី ២ ក្នុងចំនួនអ្នកឆ្លង (ច្រើនជាង ៤៣ លានករណី) ខណៈដែលប្រេស៊ីលជាប់ចំណាត់ថ្នាក់ទីពីរក្នុងចំនួនអ្នកស្លាប់ (ច្រើនជាង ៦៦១.០០០ ករណី)។

តាមតំបន់ អឺរ៉ុបគឺជាទ្វីបដែលរងផលប៉ះពាល់ខ្លាំងជាងគេដោយជំងឺកូវីដ ១៩។ ប៉ុន្តែ ចំនួននៃការឆ្លងថ្មីក្នុងមួយថ្ងៃនៅក្នុងប្រទេសអ៊ីតាលីគឺស្ថិតក្នុងនិន្នាការធ្លាក់ចុះនៅពេលដែលថ្ងៃទី ១០ ខែមេសា បានកត់ត្រាករណីថ្មីជាង ៥៣ ពាន់នាក់ ពោលគឺធ្លាក់ចុះ ចំនួន ៦៣.៩៩២ នាក់ ដែលបានប្រកាសកាលមុននោះ។

នៅអាស៊ី គួរកត់សម្គាល់ថា ជាលើកដំបូងក្នុងរយៈពេលមួយសប្តាហ៍ ចំនួនករណីឆ្លងថ្មីក្នុងមួយថ្ងៃនៅក្នុងប្រទេសកូរ៉េខាងត្បូងបានធ្លាក់ចុះក្រោម ១០០.០០០ ករណី។ ប៉ុន្តែនៅក្នុងប្រទេសចិន គណៈកម្មាធិការសុខាភិបាលចិន (NHC) បានប្រកាសថា ប្រទេសចិនដីគោកកាលពីថ្ងៃទី ១០ ខែមេសា បានកត់ត្រាករណីឆ្លងក្នុងសហគមន៍ចំនួន ១.១៦៤ ករណី ភាគច្រើននៅទីក្រុងសៀងហៃ ជីលីន និងក្វាងទុង។ ចំពោះមុខស្ថានភាពនេះ ចាប់ពីថ្ងៃទី ១១ ខែមេសា រដ្ឋាភិបាលនៃទីក្រុង Guangzhou ខេត្ត Guangdong ប្រទេសចិនបានចេញសេចក្តីសម្រេចដែលថា  ប្រជាពលរដ្ឋនឹងមិនអាចចាកចេញពីទីក្រុងបានទេ លើកលេងករណីចាំបាច់។ សាលាបឋមសិក្សានិងមធ្យមសិក្សាក្នុងទីក្រុងត្រូវបានបិទជាបណ្តោះអាសន្ន ហើយអនុវត្តការបង្រៀនតាមអ៊ីនធឺណិត ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃអាទិត្យបន្ទាប់ (១៧ មេសា)។

ក្នុងពេលជាមួយគ្នានោះ នៅទ្វីបអាមេរិក រដ្ឋាភិបាលឈីលីកាលពីថ្ងៃទី ១០ ខែមេសា ឲ្យដឹងថា ខ្លួននឹងបើកព្រំដែនគោកទាំងអស់ឡើងវិញ ចាប់ពីថ្ងៃទី ១ ឧសភា បន្ទាប់ពីបិទអស់រយៈពេលជាងពីរឆ្នាំ ដើម្បីការពារការរាតត្បាតនៃជំងឺកូវីដ-១៩។ ចាប់ពីថ្ងៃទី ១៤ ខែមេសា ការពាក់ម៉ាស់នៅកន្លែងសាធារណៈក៏នឹងលែងជាកាតព្វកិច្ចនៅក្នុងតំបន់ដែលមានហានិភ័យនៃការឆ្លងទាបឬមធ្យមផងដែរ៕

ប្រតិកម្មទៅវិញ