ជំងឺរាតត្បាតកូវីដ -១៩ នៅតែវិវត្តន៍យ៉ាងស្មុគស្មាញនៅទូទាំងពិភពលោក

Chia sẻ

(VOVWORLD) - យោងតាមគេហទំព័រស្ថិតិ worldometers.info គិតត្រឹមម៉ោង ១ រសៀលថ្ងៃទី ៣០ ខែសីហា (ម៉ោង UTC) ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់ ២១៧.២០២.១៣៩ នាក់ហើយ ក្នុងនោះអ្នកស្លាប់មានចំនួន ៤.៥១៤.៨៥២នាក់។

ប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេគឺសហរដ្ឋអាមេរិកដែលមានអ្នកស្លាប់ចំនួន ៦៥៤.៦៨៩ នាក់ក្នុងចំណោមករណីឆ្លងសរុបចំនួន ៣៩.៦៦៥.៥១៥ ករណី។ បន្ទាប់ពីអាមេរិកគឺឥណ្ឌានិងប្រេស៊ីល។ បើនិយាយពីតំបន់វិញ អាស៊ីនាំមុខគេលើពិភពលោកក្នុងចំនួនករណីឆ្លងនិងឈរលំដាប់ទី ២ ក្នុងចំនួនអ្នកស្លាប់។ ទ្វីបអឺរ៉ុបនាំមុខពិភពលោកក្នុងចំនួនអ្នកស្លាប់និងជាប់ចំណាត់ថ្នាក់ទី ២ នៅលើពិភពលោកក្នុងចំនួនករណីឆ្លងកូវីដ ១៩៕

ប្រតិកម្មទៅវិញ