ការព្រមានរបស់ WHO ត្រូវបានដាក់ចេញចំពេលមានការព្រួយបារម្ភជាសកល អំពីរលកឆ្លងជំងឺទីពីរ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធវីដេអូ ប្រធានកម្មវិធីស្ថានភាពបន្ទាន់របស់ WHO លោកវេជ្ជបណ្ឌិត Mike Ryan បានព្រមានថា “ទោះបីជាការឆ្លងរាលដាលនៅតែមានបម្រែបម្រួលមិនសូវធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែគ្មានសមត្ថភាពក្នុងការស៊ើបអង្កេតក្រុមអ្នកជំងឺ តាមនោះលទ្ធភាពដែលថា វីរុសនេះនឹងផ្ទុះឡើងម្តងទៀតជាពុំខាន”។
នៅក្នុងសន្និសីទកាសែតនេះដែរ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានឲ្យដឹងថា ការដកបទបញ្ញត្តិរឹតត្បិតគឺ “ស្មុគស្មាញនិងពិបាក” ព្រមទាំងបានសង្កត់ធ្ងន់ថា “ការដកបទហាមឃាតជាជំហានៗ” គឺជាបញ្ហាគន្លឹះ៕