ជំងឺរាតត្បាត COVID-19 ៖ ពិភពលោកកត់ត្រាករណីឆ្លងជំងឺ COVID-19 មានចំនួន ១៣.៦៨០.០០០ ករណី

Chia sẻ
(VOVWORLD) - គិតត្រឹមម៉ោង ៨ ព្រឹកថ្ងៃទី ១៦ ខែកក្កដា ពិភពលោកមានករណីឆ្លងជំងឺ Covid-19 ចំនួន ១៣.៦៨១.៧៨៣ ករណី និងមានអ្នកស្លាប់ចំនួន ៥៨៦.១៣៦  នាក់។
ជំងឺរាតត្បាត COVID-19 ៖ ពិភពលោកកត់ត្រាករណីឆ្លងជំងឺ COVID-19 មានចំនួន ១៣.៦៨០.០០០ ករណី - ảnh 1 ករណីឆ្លង Covid-19 ថ្មីនៅក្នុងប្រទេសឥណ្ឌាបានកើនឡើងដោយមិនអាចគ្រប់គ្រងបានឡើយ (រូបថត៖ Reuters)

យោងតាមគេហទំព័រស្ថិតិ worldo meters .info បានឲ្យដឹងថាគិតត្រឹមម៉ោង ៨ ព្រឹកថ្ងៃទី ១៦ ខែកក្កដា (តាមម៉ោងវៀតណាម) ពិភពលោកមានករណីឆ្លងជំងឺ Covid-19 ចំនួន ១៣. ៦៨១.៧៨៣ ករណី និងមានអ្នកស្លាប់ចំនួន ៥៨៦.១៣៦  នាក់។ ចំនួនករណីដែលបានព្យាបាលជាសះស្បើយមានចំនួន ៨.០៣០.២៦៧ ករណី។ សហរដ្ឋអាមេរិកនៅតែបន្តជាប្រទេសដែលរងគ្រោះដោយជំងឺរាតត្បាតនេះយ៉ាងធ្ងន់ធ្ងរបំផុតដោយមានអ្នកឆ្លងជម្ងឺចំនួន ៣.៦១៥.៩៩១ នាក់ (ដែលកើនឡើងជាង ៧ ម៉ឺនករណីក្នុងរយៈពេល ២៤ ម៉ោងកន្លងមក) និងមានអ្នកស្លាប់ចំនួន១៤០.១០១ នាក់។ បន្ទាប់មកគឺប្រទេសប្រេស៊ីល ឥណ្ឌា រុស្ស៊ី ប៉េរូ ជាដើម៕

ប្រតិកម្មទៅវិញ