ជំងឺរាតត្បាត Covid -19៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ អំពាវ​នាវ​ឱ្យមានកិច្ចសហប្រតិបត្តិការសកល សំដៅទប់ទល់នឹងជំងឺរាតត្បាត

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៩ ខែមីនា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានថា បើគ្មានការគ្រប់គ្រងទាន់ពេលវេលានោះ មនុស្សរាប់លាននាក់អាចនឹងស្លាប់ដោយសារវីរុស SARS-CoV-2 ដែលបណ្តាលអោយមានការឆ្លង ជំងឺរាតត្បាត Covid -19
ជំងឺរាតត្បាត Covid -19៖  អគ្គលេខាធិការអង្គការសហប្រជាជាតិ អំពាវ​នាវ​ឱ្យមានកិច្ចសហប្រតិបត្តិការសកល សំដៅទប់ទល់នឹងជំងឺរាតត្បាត - ảnh 1 អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres (រូបថត៖ TTXVN)

នៅប្រទេសក្រីក្រ។ ដូច្នេះហើយ លោកបានអំពាវនាវឱ្យពិភពលោករួមសហការគ្នាទប់ទល់នឹងជំងឺរាតត្បាតនេះ ។ អគ្គលេខាធិការលោក Guterres បានសង្កត់ធ្ងន់ទៅ លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការសកល ដើម្បីទប់ទល់នឹង"គ្រោះមហន្តរាយខាងវេជ្ជសាស្ត្រ" ។ យោងតាមប្រមុខអង្គការសហប្រជាជាតិបានឲ្យដឹងថា បណ្ដាប្រទេសចាំបាច់ត្រូវបញ្ឈប់ការអនុវត្តយុទ្ធសាស្ត្រសុខភាពរបស់ខ្លួន ពោលគឺត្រូវមានតម្លាភាព និងសហប្រតិបត្តិការជាមួយសកលលោកដើម្បីជួយប្រទេសនានា ដែនៅលមិនទាន់បានត្រៀមខ្លួន សម្រាប់វិបត្តិនេះ។

ទាក់ទងនឹងការជួយឧបត្ថម្ភសេដ្ឋកិច្ចសកលនោះ លោក Guterres បានមានប្រសាសន៍ថា ពិភពលោកត្រូវផ្តោតការយកចិត្តទុកដាក់លើការជួយឧបត្ថម្ភដល់ក្រុមមនុស្សងាយរងគ្រោះបំផុត ដែលក្នុងនោះមានកម្មករដែលមានចំណូលទាប សហគ្រាសធុនតូចនិងមធ្យមផងដែរ៕

ប្រតិកម្មទៅវិញ