បុគ្គលិកពេទ្យបញ្ជូនអ្នកជំងឺ ទៅមន្ទីរពេទ្យនៅ Daegu ប្រទេសកូរ៉េខាងត្បូង (រូបថត៖ AFP / TTXVN) |
ចូលរួមវេទិកានេះ មានវត្តមានរបស់អ្នកជំនាញជាង ១៦០ នាក់ និងតំណាងសារព័ត៌មានមកពី ៤៨ ប្រ ទេសនៅលើពិភពលោក។សេចក្តីថ្លែងការណ៍រួមត្រូវបានធ្វើឡើង បន្ទាប់ពីវេទិកាបានសង្កត់ធ្ងន់ថា ជំងឺរាត ត្បាត គឺជាសត្រូវរបស់មនុស្សជាតិ ហើយមានត្រឹមតែសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរបស់សហគមន៍អន្តរជាតិប៉ុណ្ណោះ ទើបអាចរុញថយក្រោយជំងឺរាតត្បាតនេះ។
សេចក្តីថ្លែងការណ៍នេះ ក៏បានដាស់ តឿនដល់សហគមន៍អន្តរជាតិ ឲ្យពង្រឹងកិច្ចសហប្រតិបត្តិការ និងចែករំលែកព័ត៌មានស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ក៏ដូចជាវិធីសាស្ត្រ ព្យាបាលអ្នកជំងឺ និងការស្រាវជ្រាវដែលពាក់ព័ន្ធធានានូវសិទ្ធិសមភាពសម្រាប់មនុស្សគ្រប់រូប រួមទាំងសុខភាពសម្រាប់ជាតិសាសន៍ទាំងអស់ផងដែរ៕