ទាហានកូរ៉េខាងត្បូងបាញ់ថ្នាំកំចាត់មេរោគ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺ Covid-19 នៅក្នុងមន្ទីរពេទ្យមួយនៃទីក្រុងសេអ៊ូល (រូបថត៖ THX / TTXVN) |
ហេតុដូច្នេះ ករណីឆ្លងជំងឺរាតត្បាត Covid -19 សរុបមកទល់ពេលនេះនៅ ប្រទេសចិនដីគោកមានចំនួន ៨០,៧៥៤ នាក់ និងអ្នកស្លាប់មានចំនួន ៣.១៣៦ នាក់។ រីឯអ្នកឆ្លងវីរុស SARS-CoV-2 នៅលើពិភពលោកបានកើនឡើងដល់ ១១១.៥៥៧ នាក់ និងអ្នកស្លាប់ដោយសារជំងឺនេះមានចំនួន ៣.៨៨៤ នាក់។
ជាក់ស្តែងនៅប្រទេសអ៊ីតាលី ករណីឆ្លងជម្ងឺ Covid-19 មានចំនួន ៩.១៧២ នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ៤៦៣ នាក់។ ចាប់ពីថ្ងៃទី១០ខែមិនាតទៅ រដ្ឋាភិបាលអ៊ីតាលីសម្រេចចិត្តពង្រីកវិធានការហ៊ុំព័ទ្ធដែលត្រូវបានអនុវត្តនៅតំបន់ភាគខាងជើងចំពោះទូទាំងប្រទេស ព្រមទាំងបិទសាលារៀនទាំងអស់រហូតដល់ថ្ងៃទី ៣ ខែមេសានិងហាមឃាត់ការប្រមូលផ្តុំមនុស្សច្រើនផងដែរ។
ទន្ទឹមនឹងនេះនាថ្ងៃទី ៩ ខែមិនា នៅសហរដ្ឋអាមេរិក អភិបាលរដ្ឋ Iowa លោកស្រី Kimberly Reynold បានកត់សម្គាល់ករណីឆ្លងវីរុស SARS-CoV-2 ចំនួន ៣ នាក់ដំបូងនៅក្នុងរដ្ឋនេះ។ គិតត្រឹមដល់ថ្ងៃទី ៨ ខែមីនា (តាមម៉ោងនៅអាមេរិក) ចំនួនករណីឆ្លងវីរុស SARS-CoV-2 នៅអាមេរិកបានលើសពី ៥០០ នាក់ ដែលក្នុងនោះមានអ្នកស្លាប់ចំនួន ២១ នាក់ និងបានប៉ះពាល់ដល់រដ្ឋប្រមាណ ៣០ ផងដែរ។
យ៉ាងណាមិញ គណៈកម្មការអឺរ៉ុបដែលមានទីស្នាក់ការប្រចាំនៅទីក្រុងព្រុចសែល (ប្រទេសប៊ែលហ្សិក) នាថ្ងៃទី ៩ ខែមីនាក៏បានប្រកាសពីករណីឆ្លងដំបូងនៃជំងឺរាតត្បាត Covid-19 ផងដែរ។
រីឯនៅប្រទេសកូរ៉េខាងត្បូង គិតត្រឹមថ្ងៃទី ៩ ខែមីនា ប្រទេសនេះបានកត់សម្គាល់អ្នកឆ្លងថ្មីនៃជំងឺរាតត្បាត Covid-19 មានចំនួន ១៦៥ នាក់ ដែលនាំឱ្យចំនួនអ្នកឆ្លង COVID-19 សរុបកើនដល់ ៧.៤៧៨ នាក់៕