ជំងឺកូវីដ១៩ នៅតែវិវត្តន៍កាន់តែអាក្រក់ឡើងៗនៅទូទាំងពិភពលោក

Chia sẻ
(VOVWORLD) - នាបច្ចុប្បន្ននេះ ពិភពលោកបានកត់ត្រាថាមានមនុស្សចំនួន ៨១.១២៦.៤១៤ នាក់បានឆ្លងជំងឺកូវី ក្នុងនោះ មានមនុស្សចំនួន ១.៧៧១.៤០៧ នាក់បានស្លាប់។
ជំងឺកូវីដ១៩ នៅតែវិវត្តន៍កាន់តែអាក្រក់ឡើងៗនៅទូទាំងពិភពលោក - ảnh 1បុគ្គលិកសុខាភិបាលម្នាក់ត្រូវបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងទីក្រុងទូរីនប្រទេសអ៊ីតាលីនាថ្ងៃទី ២៧ ខែធ្នូឆ្នាំ ២០២០  ( រូបថត៖ AFP / VNA)

យោងតាមទិន្នន័យរបស់គេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ១ ព្រឹក ថ្ងៃទី ២៨ ខែធ្នូ (ម៉ោង UTC) បានឲ្យដឹងថា ពិភពលោកបានកត់ត្រាថាមានមនុស្សចំនួន ៨១.១២៦.៤១៤ នាក់បានឆ្លងជំងឺកូវី ក្នុងនោះ មានមនុស្សចំនួន ១.៧៧១. ៤០៧ នាក់បានស្លាប់។ សហរដ្ឋអាមេរិកគឺជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតពីការរីករាលដាលនៃជំងឺកូវីដ១៩ ដោយមានអ្នកឆ្លងជំងឺចំនួន ១៩.៥៦៧.៧៨៧៤ នាក់ និងអ្នកស្លាប់ចំនួន ៣៤១.១៣៨ នាក់ ។ បន្ទាប់ពីសហរដ្ឋអាមេរិកគឺឥណ្ឌាប្រេស៊ីលនិងរុស្ស៊ី។ ជំងឺរាតត្បាតកូវីដ ១៩ នៅតែមានភាពស្មុគស្មាញដោយសារប្រទេសជាច្រើនរកឃើញអ្នកជំងឺឆ្លងវីរុស SARS-CoV-2 មានទម្រង់ថ្មីដែលមានឈ្មោះថា VUI-202012/01 កំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅចក្រភពអង់គ្លេស ប្រទេសកាណាដា ន័រវែស  ព័រទុយហ្កាល់ និងកូរ៉េខាងត្បូងផងដែរ៕

ប្រតិកម្មទៅវិញ