ជំងឺ Covid-19៖ អាមេរិកវាយតម្លៃខ្ពស់ចំពោះសមត្ថភាពសុខាភិបាលរបស់ វៀតណាម

Chia sẻ
(VOVWORLD) - ក្រសួងសុខាភិបាលអាមេរិកបានវាយ តម្លៃថា ថ្នាក់ដឹកនាំវៀតណាមចាប់ពីមជ្ឈឹមចុះនៅមូលដ្ឋានបានយកចិត្តទុក ដាក់និងបញ្ជាដឹកនាំ ទាន់ពេលវេលា ដើម្បីចាត់វិធានការគ្រប់ជ្រុង ជ្រោយនិងប្ដូរផ្ដាច់ ក្នុងការងារបង្ការ ទប់ស្កាត់ Covid-19 ជាពិសេសគឺក្នុង ការលើកកំពស់មនសិការនិងការយល់ដឹងរបស់ប្រជាជននិងសហគមន៍។ 

អាមេរិកត្រៀមខ្លួនជាស្រេចសហប្រតិបតិ្តការជាមួយវៀតណាមនិងអាស៊ាន ក្នុងការងារបង្ការទប់ស្កាត់ជំងឺរលាកផ្លូវដង្ហើម Covid-19។ នេះជាការ អះអាងរបស់បណ្ដាមន្ត្រីអាមេរិកក្នុងជំនួបពិភាក្សាជាមួយកម្មាភិបាលនៃ ស្ថានទូតវៀតណាមប្រចាំអាមេរិកអំពីស្ថានភាពនៃជំងឺ។

        នៅក្នុងជំនួបនេះ មន្ត្រីអាមេរិកបានវាយតម្លៃខ្ពស់ចំពោះសមត្ថភាព សុខាភិបាលរបស់វៀតណាមនិយាយរួម ហើយពិសេសគឺក្នុងការងារគ្រប់គ្រង ជំងឺ Covid-19 និយាយដោយឡែក។ ក្រសួងសុខា ភិបាលអាមេរិកបានវាយ តម្លៃថា ថ្នាក់ដឹកនាំវៀតណាមចាប់ពីមជ្ឈឹមចុះនៅមូលដ្ឋានបានយកចិត្តទុក ដាក់និងបញ្ជាដឹកនាំ ទាន់ពេលវេលា ដើម្បីចាត់វិធានការគ្រប់ជ្រុង ជ្រោយនិងប្ដូរផ្ដាច់ ក្នុងការងារបង្ការ ទប់ស្កាត់ Covid-19 ជាពិសេសគឺក្នុង ការលើកកំពស់មនសិការនិងការយល់ដឹងរបស់ប្រជាជននិងសហគមន៍។ ក្រៅពីនោះ វៀតណាមមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធខាងសុខាភិបាលដ៏ល្អ ហើយបានអនុវត្តយ៉ាងទូលំទូលាយនូវការចាក់វ៉ាក់សាំងបង្ការជំងឺតាំងពីយូរណាស់មកហើយ។

        សមត្ថកិច្ចរបស់អាមេរិក ត្រៀមខ្លួនជាស្រេចចែករំលែកជាមួយវៀត ណាមនូវលទ្ធផលស្រាវជ្រាវអំពី Covid-19 ផ្លាស់ប្ដូរអ្នកជំនាញទៅវិញទៅ មក ផ្គត់ផ្គង់ ឧបរកណ៍ធ្វើតេស្តនិងឧបករណ៍បង្ការមេរោគជូនដល់វៀត ណាមដើម្បីលើកកំពស់សមត្ថភាពបង្ការទប់ស្កាត់នឹងជំងឺតែម្ដង៕

ប្រតិកម្មទៅវិញ