ឆ្ពោះទៅរករដ្ឋសភាដែលមានជំនាញវិជ្ជាជីវៈកាន់តែខ្លាំងឡើង

Chia sẻ

(VOVWORLD) - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈនេះ នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋសភាឯកទេសនៃរដ្ឋាភិបាលមជ្ឈិម និងកម្មាភិបាល បុគ្គលិកនៃការិយាល័យសភា។

ឆ្ពោះទៅរករដ្ឋសភាដែលមានជំនាញវិជ្ជាជីវៈកាន់តែខ្លាំងឡើង - ảnh 1ប្រធានរដ្ឋសភាលោក Vuong Dinh Hue ជូនអំណោយឆ្នាំថ្មីដល់តំណាងអង្គភាពនានា  (រូបថត៖ quochoi.vn)

ថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានគូសបញ្ជាក់ថា នៅឆ្នាំ២០២៤ បន្ទុកការងាររបស់ការិយាល័យរដ្ឋសភានឹងមានបរិមាណច្រើន។ ក្រៅពីការងារជាប្រចាំ ការិយាល័យរដ្ឋសភាក៏ត្រូវរៀបចំយ៉ាងសកម្មដើម្បីឈានដល់អបអរសាទរខួបលើកទី ៨០ នៃការបោះឆ្នោតសកលជ្រើសតាំងរដ្ឋសភានីតិកាលទី ១។ ដូច្នេះហើយប្រធានរដ្ឋសភាលោក Vuong Dinh Hue បានកត់សម្គាល់ថា៖ “យើងត្រូវចាប់ផ្តើមការងារពីថ្ងៃដំបូង ខែដំបូង និងតាមផែនការការងារដែលបានស្នើឡើង។ យើងបន្តខិតខំឆ្ពោះទៅរករដ្ឋសភាដែលមានជំនាញវិជ្ជាជីវៈកាន់តែខ្លាំងឡើង លើកកំពស់ប្រជាធិបតេយ្យ បង្កើននីតិរដ្ឋ ប៉ុន្តែជានិច្ចកាលប្រកាន់ខ្ជាប់នូវដង្ហើមជីវិត ដើម្បីបំពេញតាមតម្រូវការជាក់ស្តែង ធានានូវប្រតិបត្តិការរបស់រដ្ឋសភា ដើម្បីគោលដៅកំពូលគឺផលប្រយោជន៍របស់ជាតិ។ សេចក្តីសម្រេចទាំងអស់របស់រដ្ឋសភាពិតជាដាក់ប្រជាជន និងអាជីវកម្មជាកណ្តាល។ ដោយមានស្មារតីប្រែក្លាយរឿងមិនប្រក្រតីឱ្យទៅជារឿងធម្មតាវិញ ទាន់ពេលវេលា ធានានូវតម្រូវការក្នុងការបង្កើតប្រទេសមួយដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និរន្តរភាព និងសមាហរណកម្មអន្តរជាតិ”៕

ប្រតិកម្មទៅវិញ