|
ឆ្ពោះទៅគោលដៅសមភាពភេទដើម្បីវឌ្ឍនភាពរបស់នារី |
(VOVworld)-នាថ្ងៃទី១២សីហានៅទីក្រុងហាណូយ មជ្ឈឹមសម្ព័ន្ធសមាគមនារីវៀត
ណាមបាន រួមសហការជាមួយក្រសួងផែនការនិងវិនិយោគ មជ្ឈមណ្ឌលស្រាវជ្រាវ
បរិស្ថាននិងសហគម ន៍ រៀបចំសិក្ខាសាលាពិគ្រោះយោបល់អនុវត្តគោលដៅទី៥
(គោលដៅដោយឡែកអំពីភេទ) ដែលស្ថិតក្នុងរបៀបវារៈ២០៣០ដើម្បីការអភិវឌ្ឍន៍
និរន្តរភាព។ ថ្លែងមតិនៅសិក្ខាសាលានេះ ប្រធានសម្ព័ន្ធសមាគមនារីវៀតណាម
លោកស្រី Nguyen Thi Thu Ha បានសង្កត់ធ្ងន់ថា ការងារសមភាពភេទដើម្បីវឌ្ឍន
ភាពរបស់នារីបានបក្សនិងរដ្ឋាភិបាលវៀតណាមផ្តោតការយក ចិត្តទុកដាក់ជាពិ
សេស និងចាត់ទុកនោះជាគោលដៅផង និងជាកត្តារួមចំណែកចូលក្នុងការ អភិ
វឌ្ឍន៍ប្រទេសជាតិផង។ តាមនោះត្រូវជម្រុញយ៉ាងខ្លាំងនូវតួនាទីរបស់នារីក៏ដូច
ជាអះអាង នូវភាពចាំបាច់ក្នុងដំណើរការអភិវឌ្ឍន៍របស់ប្ហរទេសនីមួយៗ។
ក៏ក្នុងសិក្ខាសាលានេះ លោកស្រី Pratibha Mehta អ្នកសម្របសម្រួលអ.ស.ប
ប្រចាំ នៅវៀតណាមបានឲ្យដឹងថា អ.ស.បកំពុងរួមជាមួយរដ្ឋាភិបាលវៀតណាម
ពិភាគ្សានូវផែនការអភិវឌ្ឍន៍របស់វៀតណាមនារយៈពេល៥ឆ្នាំខាងមុខ ក្នុងនោះ
មានបញ្ហាសមភាពភេទ ៕