ឆ្នាំ២០១៤ជាឆ្នាំពោរពេញទៅដោយការជោគជ័យក្នុងទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង

Chia sẻ
(VOVworld) - នេះគឺជាការវាយតំលៃរបស់ឯកអគ្គរដ្ឋ
ទូតវៀតណាម ប្រចាំនៅកូរ៉េខាងត្បូងលោក Pham Huu
 Chi នាពេលឆ្លើយសម្ពាសជាមួយទីភ្នាក់ ងារសារព័ត៏
មានវៀតណាមក្នុងឱកាសបុណ្យតេតមមែសប្ដស័ក។
(VOVworld) - ឆ្នាំ២០១៤ជាឆ្នាំពោរពេញទៅដោយការជោគជ័យក្នុងទំនាក់ទំនង វៀតណាម-កូរ៉េខាងត្បូង។នេះគឺជាការវាយតំលៃរបស់ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅកូរ៉េខាងត្បូងលោក Pham Huu Chi នាពេលឆ្លើយសម្ពាសជាមួយទីភ្នាក់ ងារសារព័ត៏មានវៀតណាមក្នុងឱកាសបុណ្យតេតមមែសប្ដស័ក។លោកបានអះអាង
ថា ដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់អគ្គលេខាបក្សលោក Nguyen Phu Trong និង
ដំណើរទស្សនកិច្ចការងារនិងចូលរួមសន្និសីទកំពូលអាស៊ាន-កូរ៉េខាងត្បូង របស់
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung គឺជាព្រឹត្តិការណ៍ធំ ចំនួន២ ដែល
រួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំង២ឡើងកំពស់ថ្មីក្នុង ឆ្នាំ២០១៤។
ឯកអគ្គរដ្ឋទូត Pham Huu Chi ចាត់ទុកថា វិស័យ១ក្នុងចំណោម វិស័យលេចធ្លោក្នុង
ទំនាក់ទំនងទ្វេភាគីវៀតណាម-កូរ៉េខាងត្បូងក្នុងឆ្នាំកន្លងទៅ គឺវិស័យសេដ្ឋកិច្ច
ក្នុងនោះ កូរ៉េខាងត្បូងបានក្លាយទៅជាវិនិយោគិនបរទេសធំ បំផុតនៅវៀតណាម។
ឆ្នាំ២០១៤ជាឆ្នាំពោរពេញទៅដោយការជោគជ័យក្នុងទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង - ảnh 1
អគ្គលេខាបក្សលោក Nguyen Phu Trong ជួបចរចារជាមួយនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង
លោក Chung Hong-won

ស្ដីពីយថាទស្សន៍អភិវឌ្ឍន៍នាពេលខាងមុខ ឯកអគ្គរដ្ឋទូត Pham Huu Chi ចាត់ទុក
ថា ក្នុងឆ្នាំ២០១៥ ទំនាក់ទំនងរវាងប្រទេសទាំង២នឹងបន្ត អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា
ថែមទៀត។ភាគីទាំង២ កំពុងខំប្រឹងប្រែងលើកដម្កើងតំលៃ ប្រាក់ពាណិជ្ជកម្ម
ទ្វេភាគីឡើង៧០ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០ និង យថាទស្សន៍នេះ
ពិតជាអាចធ្វើបាន។ស្ដីពីសកម្មភាពទទួលបុណ្យតេតប្រពៃណី មមែសប្ដស័ក
របស់សហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូង ឯកអគ្គរដ្ឋទូត Pham Huu Chi បានឲ្យដឹងថាស្ថានទូតវៀតណាមបានសហការជាមួយសមាគន ជនវៀត
ណាមនៅកូរ៉េខាងត្បូង រៀបចំកម្មវិធីតេត ស្វាគមន៍ឆ្នាំថ្មីនៅទីក្រុងធំៗ ទាំងអស់នៅទូទាំងប្រទេសសាម៉ី តាមនោះបង្កើតឡើងបរិយាកាសតេតដ៏ សប្បាយរីករាយនិងកក់ក្ដៅសំរាប់ជនរួមជាតិវៀតណាម៕

ប្រតិកម្មទៅវិញ