ចាប់ពីថ្ងៃទី៦ ខែមករា ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ១៩៣០ កិច្ចប្រជុំបង្រួបបង្រួមបណ្ដាអង្គការកុម្មុយនិស្ត បង្កើតបក្សកុម្មុយនិស្តវៀតណាមបានប្រព្រឹត្តទៅនៅហុងកុង (ចិន) ក្រោមការដឹកនាំរបស់លោក Nguyen Ai Quoc ដែលតាងនាមឲ្យអន្តរជាតិកុម្មុយនិស្ត។ (រូបថត៖ VNA) |
ថ្ងៃនេះ ទី៣ ខែកុម្ភៈ ក្នុងបរិយាកាសទទួលអំណររដូវផ្ការីកថ្មីនៃឆ្នាំខាល ចត្វាស័ក ២០២២ ប្រកបដោយក្ដីសប្បាយរីករាយ បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ព វៀតណាមទាំងមូល បានប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៩២នៃទិវាបង្កើតបក្សកុម្មុយ និស្តវៀតណាម (៣ កុម្ភៈ ១៩៣០ - ៣ កុម្ភៈ ២០២២)។
ការបង្កើតរបស់បក្សកុម្មុយនិស្តវៀតណាមបានផ្លាស់ប្តូរជោគវាសនារបស់ប្រជាជាតិទាំងមូល ពីព្រោះកាលពី ៩២ ឆ្នាំមុន គឺនៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៣០ បក្ស នយោបាយដែលបង្កើតឡើងដោយលោក Nguyen Ai Quoc នោះបានប្រកាន់យកលទ្ធិ ម៉ាក្ស-លេនីននិយម ជាមូលដ្ឋានគ្រឹះនយោបាយ ហើយចាត់ទុក “ផលប្រយោជន៍របស់ ប្រជាជាតិនិងមាតុភូមិ” កឺជាផលប្រយោជន៍របស់បក្សផងដែរ។ បក្សនយោបាយនោះ បានប្រដេញតាមគោលដៅដ៏យូរអង្វែង ហើយជាទីបំផុតសម្រេចបានសេចក្តីប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជននោះគឺ “ឯករាជ្យ-សេរីភាព-សន្តិភាព” បំពេញបេសកកម្ម និងសេចក្តីប្រាថ្នាអំពី “ភាពខ្លាំងមាំមួន” របស់ប្រជាជាតិទាំងមូល។ ប្រការនោះត្រូវបាន លោកប្រធានហូជីមិញបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រៅពីផលប្រយោជន៍របស់មាតុភូមិ វណ្ណៈ និងប្រជាជាតិ បក្សកុម្មុយនិស្តវៀតណាមគ្មានផលប្រយោជន៍ផ្សេងទៀតឡើយ»។
រាល់ជ័យជំនះដ៏មហិមារ និងសមិទ្ធផលដ៏ធំធេងរបស់បដិវត្តន៍វៀតណាមក្រោម ការដឹកនាំរបស់បក្ស គឺជាសក្ខីភាពដ៏រស់រវើក។ នៅរដូវស្លឹកឈើជ្រុះឆ្នាំ១៩៤៥ ប្រជាជាតិទាំងមូលបានស្ម័គ្រចិត្តចូលរួមក្នុងការក្រោកឈរឡើងទូទាំងប្រទេស ដែល បក្សបានបំផុសឡើង ដើម្បីបង្កើតឡើងរដ្ឋប្រជាធិបតេយ្យប្រជាមានិតដំបូងគេនៅ អាស៊ីអាគ្នេយ៍។ បន្ទាប់នោះគឺ ជ័យជំនះនៃការតស៊ូចំនួនពីរប្រឆាំងអាណានិគមនិយមបារាំង និងចក្រពត្តិ អាមេរិក និងការប្រយុទ្ធដើម្បីការពារយ៉ាងរឹងមាំព្រំដែនមាតុប្រទេសផងដែរ។
សព្វថ្ងៃនេះ បក្សកុម្មុយនិស្តវៀតណាមបន្តប្រកាន់ខ្ជាប់ថា “ផលប្រយោជន៍របស់ ប្រជាជាតិនិងមាតុភូមិ” គឺជាផលប្រយោជន៍របស់បក្ស។ ប្រការនេះត្រូវបានបង្ហាញឱ្យឃើញយ៉ាងច្បាស់បំផុត និងប្រកបដោយលក្ខណៈមនុស្សសាស្ត្របំផុត ក្នុងយុទ្ធសាស្ត្ររបស់បក្ស និងរដ្ឋស្ដីពីការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩។ នោះគឺក្នុងរយៈ ពេលខ្លីខាងមុខ អាចទទួលរងការខូចខាតផ្នែកសេដ្ឋកិច្ច ប៉ុន្តែត្រូវតែការពារអាយុជីវិត មនុស្ស និងធានាសន្តិសុខសង្គមតាមគ្រប់មធ្យោបាយទាំងអស់។ យុទ្ធសាស្រ្តនោះត្រូវ បានបង្ហាញយ៉ាងរស់រវើកតាមរយៈយន្តការ និងគោលនយោបាយឧបត្ថម្ភដោយទាន់ ពេលវេលា បត់បែន ដើម្បីធានាសន្តិសុខសង្គម ជួយកម្មករនិងអាជីវកររាប់លាននាក់ ជំនះលើការលំបាកដែលបណ្តាលមកពីជំងឺរាតត្បាត។ នោះក៏ជាគោលនយោបាយ អាទិភាពខ្ពស់របស់បក្ស និងរដ្ឋចំពោះប្រជាជនជាជនជាតិភាគតិចនៅតំបន់ព្រៃភ្នំ ព្រំដែន ដែលកំពុងជួយតំបន់នេះកាត់បន្ថយភូមិក្រីក្រជាបណ្តើរៗ ហើយជីវភាព ខាងសម្ភារៈ និងស្មារតីរបស់ប្រជាជនកាន់តែប្រសើរឡើង បង្រួញគម្លាតអភិវឌ្ឍន៍រវាង បណ្ដាតំបន់បន្តិចម្ដងៗ។
រយៈពេល ៩២ ឆ្នាំបានកន្លងផុតទៅហើយចាប់តាំងពីថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៣០ វៀតណាមកំពុងដើរលើកំណាត់ផ្លូវអភិវឌ្ឍន៍ថ្មី ជាមួយនឹងឱកាស និងបញ្ហាប្រឈមថ្មី។ ដើម្បីសម្រេចបានជោគជ័យនូវគោលដៅប្រទេសវៀតណាមដ៏ខ្លាំងមាំមួននៅឆ្នាំ ២០៤៥ ផលប្រយោជន៍ជាតិ ផលប្រយោជន៍របស់ប្រជាជាតិ និងសុភមង្គលរបស់ប្រជាជនបន្តត្រូវបានបក្ស រដ្ឋដាក់ជាអាទិភាពចម្បងបំផុត៕