ឆ្នាំ ២០២១ នេះ GDP របស់វៀតណាមត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើង ២.៥៨%

Chia sẻ
(VOVWORLD) - ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ ២០២១ ត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើង ២.៥៨% បើធៀបនឹងឆ្នាំមុន ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលប៉ះពាល់ដល់គ្រប់វិស័យនៃសេដ្ឋកិច្ច។ 
ឆ្នាំ ២០២១ នេះ  GDP របស់វៀតណាមត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើង ២.៥៨% - ảnh 1រូបថត៖ nld.com.vn

ជាពិសេសក្នុងត្រីមាសទី ៣ ឆ្នាំ ២០២១ តំបន់សេដ្ឋកិច្ចសំខាន់ៗជាច្រើនត្រូវអនុវត្តន៍វិធានការរក្សាគម្លាតសង្គមក្នុងរយៈពេលវែង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត នេះជាជោគជ័យដ៏ធំធេងរបស់វៀតណាមក្នុងការបង្ការជំងឺនិងរក្សាផលិតកម្មអាជីវកម្ម។

នៅក្នុងសន្និសីទសារព័ត៌មានប្រកាសអំពីស្ថិតិសេដ្ឋកិច្ចសង្គមសម្រាប់ត្រីមាសទី៤ និងឆ្នាំ ២០២១ ដែលរៀបចំដោយអគ្គនាយកដ្ឋានស្ថិតិ (ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម) ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៩ ខែធ្នូ នៅទីក្រុងហាណូយ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានស្ថិតិបានឲ្យដឹងថា ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ សេដ្ឋកិច្ចវៀតណាមនៅតែទទួលបានសញ្ញាវិជ្ជមានមួយចំនួន។ នោះគឺ ត្រឹមតែក្នុងខែធ្នូ ឆ្នាំ ២០២១ ការទាក់ទាញការវិនិយោគបរទេស (FDI) បានកើនឡើងចំនួន ៤.៦៩ ពាន់លានដុល្លារ ដែលជាតួរលេខគួរឱ្យចាប់អារម្មណ៍បំផុតនៅក្នុងផ្ទាំងគំនូសេដ្ឋកិច្ច ដែលរួមចំណែកដល់កំណើនទាំងមូល។ ទន្ទឹមនឹងនោះ ទំហំនៃការនាំចូល-នាំចេញសរុបរបស់ប្រទេសទាំងមូលសម្រេចបានជាង ៦៦៨.៥ ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះ ទំហំនាំចេញសម្រេចបាន ៣៣៦.២៥ ពាន់លានដុល្លារ កើនឡើង ១៩% បើធៀបនឹងឆ្នាំ ២០២០។ គួរកត់សម្គាល់ថា នៅឆ្នាំ ២០២១ មានមុខទំនិញចំនួន ៣៥ ដែលសម្រេចបានទំហំពាណិជ្ជកម្មនាំចេញលើសពី ១ ពាន់លានដុល្លារ។ ឆ្នាំ ២០២១ ក៏បានកត់ត្រាអតិរេកពាណិជ្ជកម្មចំនួន ៤ ពាន់លានដុល្លារ ដែលជាឆ្នាំទី ៦ ជាប់ៗគ្នាដែលវៀតណាមសម្រេចបានអតិរេកពាណិជ្ជកម្ម។

លទ្ធផលកំណើននៃការនាំចេញនៅឆ្នាំ ២០២១ គឺជាចំណុចភ្លឺស្វាងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសជាមួយនឹងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ គ្រប់វិស័យ មូលដ្ឋាន ប្រជាជន និងធុរកិច្ច ក្នុងការសម្រេចបាននូវគោលដៅពីរគឺ “បង្ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតយ៉ាងមានប្រសិទ្ធភាព ផងនិងស្តារ លើកកំពស់ការអភិវឌ្ឍសេដ្ឋកិច្ចផង”។ បច្ចុប្បន្ន ទំនិញនាំចេញរបស់វៀតណាមបានឈានដល់ទីផ្សារភាគច្រើនលើពិភពលោក៕

ប្រតិកម្មទៅវិញ