ឆ្នាំ ២០១៧ ធ្វើសមាហរណកម្មអន្តរជាតិបានប្រព្រឹត្តទៅលើទូទាំងប្រទេស

Chia sẻ
(VOVWORLD) -ហាណូយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានវាយតំលៃខ្ពស់សកម្មភាពកិច្ចការបរទេស ឆ្នាំ២០១៧គឺប្រកបដោយជោគជ័យ។ ប្រការមួយដែលគួរអោយចាប់អារម្មគឺសកម្មភាពនេះបានប្រព្រឹត្តទៅពីមជ្ឈឹមចុះមូលដ្ឋាន។ 
 ឆ្នាំ ២០១៧ ធ្វើសមាហរណកម្មអន្តរជាតិបានប្រព្រឹត្តទៅលើទូទាំងប្រទេស - ảnh 1ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh  

ហាណូយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានវាយតំលៃខ្ពស់សកម្មភាពកិច្ចការបរទេស ឆ្នាំ២០១៧គឺប្រកបដោយជោគជ័យ។ ប្រការមួយដែលគួរអោយចាប់អារម្មគឺសកម្មភាពនេះបានប្រព្រឹត្តទៅពីមជ្ឈឹមចុះមូលដ្ឋាន។ ស្ដីអំពីភាពម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិ លោក Pham Binh Minh បានអះអាងថា៖
“ ប្រការគួរអោយកត់សម្គាល់ក្នុងឆ្នាំ២០១៧នេះគឺ តាមរយៈដំណើរបំពេញទស្សនកិច្ចរបស់ថ្នាក់ដឹកនាំខេត្ត ទីក្រុងទៅប្រទេសនានា កិច្ចព្រមព្រៀងរវាងតំបន់ជាមួយតំបន់ រវាងតំបន់ជាមួយសហគ្រាសក៏បានកើនឡើងយ៉ាងខ្លាំង។ ប្រការនេះបានអះអាងថា៖ដំណើរការធ្វើសមាហរណកម្មអន្តរជាតិបានប្រព្រឹត្តទៅយ៉ាងសកម្មលើទូទាំងប្រទេស៕”

ប្រតិកម្មទៅវិញ