ចលនាហាម៉ាស (Hamas) អំពាវនាវ ឲ្យប្រជាជនប៉ាឡេស្ទីនសាមគី្គគ្នាដើម្បីប្រឆាំងនឹងផែនការដាក់បញ្ចូលរបស់អ៊ីស្រាអែល

Chia sẻ
(VOVWORLD) - លោក Salah al-Bardawil បានសង្កត់ធ្ងន់ថាត្រូវបង្ហាញការប្រឆាំងជំទាស់នឹងផែនការដាក់បញ្ចូលគ្នាដូចពោលខាងលើនេះតាមគ្រប់រូបភាព ហើយប្រែក្លាយបញ្ហាប្រឈមនេះទៅជាឱកាសដើម្បីនាំផែនការបង្កើតរដ្ឋឯករាជ្យមួយរបស់ប៉ាឡេស្ទីនឲ្យវិលត្រឡប់មកទិសដៅត្រឹមត្រូវវិញ។
ចលនាហាម៉ាស (Hamas) អំពាវនាវ ឲ្យប្រជាជនប៉ាឡេស្ទីនសាមគី្គគ្នាដើម្បីប្រឆាំងនឹងផែនការដាក់បញ្ចូលរបស់អ៊ីស្រាអែល - ảnh 1 ការតាំងទីលំនៅជ្វីហ្វ Givat Zeev របស់អ៊ីស្រាអែលនៅជិត Ramallah នៃតំបន់វេសប៊ែង ី(WestBank) នាថ្ងៃទី ១០ ខែមិថុនាឆ្នាំ ២០២០ (រូបថត៖ AFP / TTXVN)

នាថ្ងៃទី ១៥ មិថុនា លោក Salah al-Bardawil សមាជិកជាន់ខ្ពស់នៃចលនាឥស្លាមហាម៉ាស (Hamas) ដែលទន្ទ្រានកាន់កាប់តំបន់ហ្គាហ្សា (Gaza) បានអំពាវនាវឱ្យមានសាមគ្គីភាពពីសំណាក់ប្រជាជនប៉ាឡេស្ទីនដើម្បីប្រឆាំងជំទាស់យ៉ាង ប្តូរផ្តាច់នូវផែនការដាក់បញ្ចូលតំបន់ West Bank របស់អ៊ីស្រាអែល។

លោក Salah al-Bardawil បានសង្កត់ធ្ងន់ថាត្រូវបង្ហាញការប្រឆាំងជំទាស់នឹងផែនការដាក់បញ្ចូលដូចពោលខាងលើនេះតាមគ្រប់រូបភាព ហើយប្រែក្លាយបញ្ហាប្រឈមនេះទៅជាឱកាសដើម្បីនាំផែនការបង្កើតរដ្ឋឯករាជ្យមួយរបស់ប៉ាឡេស្ទីនឲ្យវិលត្រឡប់មកទិសដៅត្រឹមត្រូវវិញ។ លោក Bardawil ក៏បានអំពាវនាវឱ្យមានការប្រជុំរវាងហាម៉ាសនិងអង្គការរំដោះប៉ាឡេស្ទីន (PLO) ផងដែរ៕

ប្រតិកម្មទៅវិញ