នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងថ្នាក់ដឹកនាំបក្ស រដ្ឋបានប្រគល់ប័ណ្ណសរសើរដល់គំរូឆ្នើមចំនួន ៧៥ នាក់ (រូបថត៖ Hai Nguyen/laodong.vn) |
ក្នុងនាមជាប្រតិភូម្នាក់ក្នុងចំណោមប្រតិភូចំនួន ៧៥ នាក់ ដែលទទួលបាន ប័ណ្ណសរសើរពីនាយករដ្ឋមន្ត្រីក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ លោក Dang Duong Minh Hoang នាយកកសិដ្ឋាន Thien Nong Binh Phuoc នាយកសហករណ៍សេវាកម្មកសិកម្មឌីជីថល Binh Phuoc បានចែករំលែកថា៖ “យោងតាមស្ថានភាពជាក់ស្តែង ចលនាប្រឡងប្រណាំងបានជួយយើងកសាងម៉ាកយីហោ អ្នកប្រើប្រាស់មានទំនុកចិត្តលើម៉ាកយីហោ ដូច្នេះយើងអាចការពារម៉ាកយីហោប្រកបដោយនិរន្តរភាព អភិវឌ្ឍអាជីវកម្ម និងសហករណ៍ ហើយតាមនោះអភិវឌ្ឍកសិកម្មប្រកបដោយចីរភាពនៅវៀត ណាម។ ខ្ញុំសង្ឃឹមថា ចលនាប្រឡងប្រណាំងបែបនេះនឹងបន្តត្រូវបានរីកសាយភាយ ដើម្បីយើងអាចប្រមូលកម្លាំងចំណេះដឹងកាន់តែច្រើនឡើង ជាមួយនឹងគំរូជឿនលឿន ហើយបន្តត្រួសត្រាយ ដើម្បីនាំវៀតណាមអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងមានម៉ាកយីហោជាតិ ឡើងថ្នាក់ពិភពលោក”។
យ៉ាងណាមិញ ក្នុងរយៈពេល ៧៥ឆ្នាំកន្លងមកនេះ ចលនាប្រឡងប្រណាំងស្នេហាជាតិ បានបង្កើតនូវកម្លាំងសម្ភារៈ និងស្មារតីដ៏ធំធេង នាំយកមកនូវសក្តានុពល និងភាពរឹងមាំរបស់ប្រទេសទាំងមូល ព្រមទាំងបានរួមចំណែកក្នុងការអនុវត្តដោយជោគជ័យនូវភារកិច្ចនយោបាយនៃដំណាក់កាលបដិវត្តន៍នីមួយៗរបស់វៀតណាម៕