ចលនា Hamas អះអាងថា៖ អេហ្ស៊ីបត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភដោះស្រាយវិបត្តិនៅតំបន់ Gaza

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៥ កក្កដា ប្រធានចលនាឥស្លាម Hamas លោក Ismail Haniya បានឲ្យដឹងថា៖ បណ្ដាការសន្ទនានាពេលថ្មីៗនេះជាមួយអេហ្ស៊ីបអាចនាំ ទៅការកែលំអរស្ថានភាពមនុស្សធម៌នៅតំបន់ Gaza របស់ប៉ាឡេស្ទីន។ 
ចលនា Hamas អះអាងថា៖ អេហ្ស៊ីបត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភដោះស្រាយវិបត្តិនៅតំបន់ Gaza  - ảnh 1 ចលនា Hamas អះអាងថា៖ អេហ្ស៊ីបត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភដោះស្រាយវិបត្តិនៅតំបន់ Gaza 

(VOVworld) – នាថ្ងៃទី ៥ កក្កដា ប្រធានចលនាឥស្លាម Hamas លោក Ismail Haniya បានឲ្យដឹងថា៖ បណ្ដាការសន្ទនានាពេលថ្មីៗនេះជាមួយអេហ្ស៊ីបអាចនាំ ទៅការកែលំអរស្ថានភាពមនុស្សធម៌នៅតំបន់ Gaza របស់ប៉ាឡេស្ទីន។ អ្នកប្រមុខចលនាឥស្លាមរបស់ប៉ាឡេស្ទីននេះបានអះអាងថា៖ មជ្ឈដ្ឋានអេហ្ស៊ីប បានសម្តែងសុឆ័ន្ទៈត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការដើម្បីដោះស្រាយវិបត្តិ នៅតំបន់ Gaza បន្ទាប់ពីការសន្ទនារវាងភាគីទាក់ទិននានានាពេលថ្មីៗនេះ ជាពិសេសគឺដំណើរទស្សនកិច្ចថ្មីបំផុតនៅរដ្ឋធានីគែរនៃគណៈប្រតិភូចលនាឥស្លាម Hamas។ តាមលោក Haniya ថា៖ រដ្អំណាចអេហ្ស៊ីបបានចេញផ្សាយ រាល់គោលនយោបាយសំខាន់ៗក៏ដូចជាចាប់ផ្តើមផ្តល់ឥន្ធនៈសំរាប់រោងចក្រ អគ្គីសនីនៅតំបន់ Gaza ហើយកំពុងពន្លឿនការបើកច្រកទ្វារ Rafah ឡើងវិញនា ពេលខាងមុខ។ បណ្ដាទង្វើនេះនឹងកាត់បន្ថយការលំបាកសំរាប់ប្រជាពលរដ្ឋនៅ ទំបន់ Gaza ដែលអ៊ីស្រាអែលកំពុងហ៊ុំព័ទ្ធ។ មុននោះ ចលនា Hamas បានយល់ ព្រមបង្កើតតំបន់សន្តិសុខហាមឃាត់ការធ្វើដំណើរនៅតំបន់ខ្សែព្រំដែនរួមរវាង តំបន់ Gaza ជាមួយអេហ្ស៊ីបសំដៅត្រួតពិនិត្យតំបន់ខ្សែព្រំដែនហើយបង្កើនសន្តិ សុខ។ នេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងរវាង Hamas និងរដ្ឋអំណាចគែរ៕ 

ប្រតិកម្មទៅវិញ