ចោរប្លន់យន្តហោះលីប៊ីពីរនាក់សារភាពចុះចាញ់

Chia sẻ
(VOVworld)-នាយករដ្ឋមន្ត្រី  Malta Joseph Muscat នាថ្ងៃទី២៣ធ្នូបានជូនដំណឹងថា ចោរពីរនាក់ប្លន់យន្តហោះ  Airbus A320 របស់ក្រុមហ៊ុនអាកាសចរណ៍ Afriqiyah Airways 

(VOVworld)-នាយករដ្ឋមន្ត្រី  Malta Joseph Muscat នាថ្ងៃទី២៣ធ្នូបានជូនដំណឹងថា
ចោរពីរនាក់ប្លន់យន្តហោះ  Airbus A320 របស់ក្រុមហ៊ុនអាកាសចរណ៍ Afriqiyah
 Airways របស់លីបីបានចូលសារភាពនិងត្រូវចាប់ខ្លួន។ មុននោះ ក្រុមចោរប្លន់យន្ត
 ហោះនេះបានទាមទារសុំសិទ្ធិជ្រកកោននៅ Malta និងចង់បង្កើតគណៈបក្សមួយ
គាំទ្រអតីតថ្នាក់ដឹកនាំលីប៊ី លោក Muammar Kaddafi ដែលត្រូវបាញ់សម្លាប់ ក្នុង
ការបះបោរមួយនៅប្រទេសនេះនាឆ្នាំ២០១១។​យន្តហោះ Airbus A320 របស់ ក្រុមហ៊ុនអាកាសចរណ៍លីបីបានដឹកអ្នកដំណើរចំនួន១១៨នាក់ ដែលធ្វើដំណើរពី ទីក្រុង
Sebha នៅ ភាគនិរតីរបស់លីបីទៅកាន់ទីក្រុង Tripoli ត្រូវចោរប្លន់យន្តហោះ កាន់កាប់
ហើយបង្ខំឲ្យចុះចត់នៅព្រលានយន្តហោះ Malta៕

ប្រតិកម្មទៅវិញ