![ចាប់ផ្តើមការចរចារថ្មីស្តីពីការឯកភាពឡើងវិញកោះស៊ីប - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2017_01_09/bat dau vong dam phan moi ve dao cyprus (custom).jpg) |
ចាប់ផ្តើមការចរចារថ្មីស្តីពីការឯកភាពឡើងវិញកោះស៊ីប (VNA) |
(VOVworld) – នាថ្ងៃទី ៩ មករា ថ្នាក់ដឹកនាំនៃសហគមន៍ចំនួន ២ ដែលត្រូវបាន
បែងចែកនៅកោះស៊ីបបានចាប់ផ្តើមឡើងវិញការចរចារដែល អ.ស.ប. គាំពារ ក្នុង
ឱកាសប្រវត្តិសាស្ត្រសំដៅឯកភាពឡើងវិញកោះដែលត្រូវបានអារកាត់ជាពីរក្នុង
អំឡុង ៤០ ឆ្នាំនៅប៉ែកខាងកើតសមុទ្រមេឌីទេរ៉ាណេ។ បេសកជនពិសេស អ.ស.ប.
ទទួលបន្ទុកការឯកភាពកោះស៊ីប លោក Espen Barth Eide បន្តដើរ តួនាទីអជ្ញា
កណ្ដាលក្នុងបណ្ដាជំនួបនៅស្វីសរវាងប្រធានាធិបតីសាធារណៈរដ្ឋ ស៊ីប លោក Nicos
Anastasiades តំណាងនៃសហគមន៍ជនស៊ីបមានដើម កំណើតក្រិកជាមួយតំណាង
ជនស៊ីបមានដើមកំណើតទួរគី លោក Mustafa Akinci។ ថ្នាក់ដឹកនាំទាំងពីររូបនេះ
បានគាំទ្រយ៉ាងខ្លាំងក្លាការខំប្រឹងប្រែងឯកភាព ឡើងវិញកោះស៊ីប។ ប៉ុន្តែ នៅ
មានការខ្វែងគំនិតរវាងភាគីទាំងពីរដើម្បីដោះ ស្រាយមុនការចរចារ៕