វេទិកានេះគឺជាព្រឹត្តិការណ៍បើក សម្រាប់កិច្ចប្រជុំកំពូល BRICS លើកទី ១៥ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែសីហា ដោយប្រធានបទ “BRICS និងទ្វីបអាហ្វ្រិក៖ ភាពជាដៃគូដើម្បីកំណើនឆាប់រហ័ស ការអភិវឌ្ឍប្រកបដោយចីរភាព និងពហុភាគីនិយមបរិយាប័ន្ន” ។
វេទិកាសហគ្រាសនៃក្រុមសេដ្ឋកិច្ចទើបនឹងលេចចេញ (BRICS) បានបើកកាលពីយប់ថ្ងៃទី ២២ ខែសីហា ។ រូបថត៖ africanews.com
|
ថ្លែងមតិនៅពិធីបើក ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Syril Ramaphosa បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការធ្វើកំណែទម្រង់ស្ថាប័នសកលលើគ្រប់ជ្រុងជ្រោយ ដើម្បីធានាឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមផ្សេងៗគ្នា ហើយទន្ទឹមនឹងនោះ អំពាវនាវឱ្យពង្រឹងធនធានវិនិយោគសម្រាប់អាហ្វ្រិកលើវិស័យផ្សេងៗគ្នាជាច្រើនដូចជាហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ រោងចក្រ។
នៅក្នុងសុន្ទរកថាតាមវីដេអូ ដែលផ្ញើទៅកាន់ព្រឹត្តិការណ៍នេះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសង្កត់ធ្ងន់ថា សេដ្ឋកិច្ចពិភពលោករងការខូចខាតជាច្រើនដោយបទដាក់ទណ្ឌកម្ម។ ទន្ទឹមនឹងការអះអាងថា BRICS ប្រតិបត្តិការដោយផ្អែកលើគោលការណ៍សមភាព ជួយឧបត្ថម្ភការធ្វើសមាហរណកម្ម និងគោរពផលប្រយោជន៍របស់គ្នាទៅវិញទៅមក ប្រធានាធិបតីរុស្ស៊ីក៏បានអោយដឹងថា ដំណើរការបោះបង់ចោលប្រាក់ដុល្លារអាមេរិកក្នុងពាណិជ្ជកម្មអន្តរជាតិកំពុងត្រូវបានជំរុញ។
សន្និសីទកំពូល BRICS លើកទី១៥ មានតំណាងប្រទេសអញ្ជើញចូលរួមជិត៧០ ក្នុងនោះមានប្រទេសអាហ្វ្រិកទាំងមូល។ សន្និសីទប្រមូលផ្តុំពិភាក្សាអំពីវិធានការបង្កើនការតភ្ជាប់និងកិច្ចសហប្រតិបត្តិការរវាង BRICS ជាមួយបណ្ដាខឿនសេដ្ឋកិច្ចអាហ្វ្រិក៕