ចាប់ផ្ដើមវង់ចរចារថ្មីអំពី RCEP នៅជប៉ុន

Chia sẻ
(VOVworld) - នាថ្ងៃទី៨ មិថុនា នៅទីក្រុង ក្យូតូ របស់
ជប៉ុន ប្រទេសអាស៊ី-ប៉ាស៊ី ហ្វិកចំនួន១៦ បានចាប់ផ្ដើម
វង់ចរចារលើកទី៨អំពីកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចលើ
គ្រប់វិស័យនៅតំបន់ (RCEP) សំដៅបង្រួញការខ្វែង
គំនិតឆ្ពោះទៅការទទួល បានកិច្ចព្រមព្រៀងដ៏ទូលំទូលាយជាងទៀតក្នុងចុងឆ្នាំនេះ។
ចាប់ផ្ដើមវង់ចរចារថ្មីអំពី RCEP នៅជប៉ុន - ảnh 1
វង់ចរចារដំបូងអំពី RCEP បានប្រព្រឹត្តទៅនាខែឧសភា ឆ្នាំ២០១៣
នៅប្រ៊ុយណេ (រូបថត៖asean.org)

(VOVworld) - នាថ្ងៃទី៨ មិថុនា នៅទីក្រុង ក្យូតូ របស់ជប៉ុន ប្រទេសអាស៊ី-ប៉ាស៊ីហ្វិក
ចំនួន១៦ បានចាប់ផ្ដើមវង់ចរចារលើកទី៨អំពីកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចលើគ្រប់
វិស័យនៅតំបន់ (RCEP) សំដៅបង្រួញការខ្វែងគំនិតឆ្ពោះទៅការទទួលបានកិច្ចព្រម
ព្រៀងដ៏ទូលំទូលាយជាងទៀតក្នុងចុងឆ្នាំនេះ។ក្នុងរយៈពេល៦ថ្ងៃ ដំណើរការចរចារ តំណាងនៃប្រទេសជាសមាជិកអាស៊ានទាំង១០និងប្រទេស ផ្សេងចំនួន៦ទៀត ក្នុង
នោះមានចិន ជប៉ុន និងឥណ្ឌា នឹងខំប្រឹងប្រែងទទួលបានការ ស្រុះចិត្តគំនិតអំពី
គោលដៅលុបចោលរបងគយមុនពេលដំណើរការវង់ចរចារ ជាបន្ត។ជប៉ុននិង
បណ្ដាប្រទេសជាសមាជិកអាស៊ានបានស្នើរលុបចោលពន្ធគយចំពោះមុខទំនិញ
នាំចេញចំនួន៨០% ខណៈដែលចិន​ ឥណ្ឌានិងកូរ៉េខាងត្បូងយល់ព្រមនៅត្រឹម
កំរិត៤០%ប៉ុណ្ណោះ ដើម្បីការពារផ្នែកឧស្សាហកម្មនានានៅក្នុងប្រទេស៕

ប្រតិកម្មទៅវិញ