ចាប់ផ្ដើមដំណើរការសាកល្បងគ្លីនិកវ៉ាក់សាំង ARCT-១៥៤ដំណាក់កាលទី២និងទី៣a

Chia sẻ
(VOVWORLD) - តាមការគ្រោងទុក ដំណាក់កាល៣a នឹងបញ្ចប់នៅថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០២១។ ក្រុមស្រាវជ្រាវនឹងវាយតម្លៃហើយរាយការណ៍លទ្ធផលនៅថ្ងៃទី៣០ ធ្នូ ឆ្នាំ២០២១។ ប្រសិនបើមានលទ្ធផលល្អ ក្រុមស្រាវជ្រាវនឹងស្នើសុំឲ្យផ្ដល់អាជ្ញាប័ណ្ណជាបន្ទាន់ដល់ វ៉ាក់សាំង ARCT-១៥៤។
ចាប់ផ្ដើមដំណើរការសាកល្បងគ្លីនិកវ៉ាក់សាំង ARCT-១៥៤ដំណាក់កាលទី២និងទី៣a - ảnh 1អ្នកស្ម័គ្រចិត្តទទួលការចាក់វ៉ាក់សាំង ARCT-១៥៤ ជាសាកល្បងនៅស្រុក Yen Phong។
នៅថ្ងៃទី២៩ ខែកញ្ញា ក្រុមការងារនៃក្រសួងសុខាភិបាលវៀតណាមរួមជាមួយ ជំនាញការដែលកំពុងអនុវត្តន៍ការស្រាវជ្រាវសាកល្បងគ្លីនិកវ៉ាក់សាំង ARCT-១៥៤ បង្ការកូវីដ ១៩ បានជួបធ្វើការជាមួយស្រុក Yen Phong ខេត្តBac Ninh ដែលជាតំបន់ កំពុងអនុវត្តន៍ការសាកល្បងគ្លីនិកប្រភេទវ៉ាក់សាំងនេះលើអ្នកស្ម័គ្រចិត្តប្រមាណ ១.០០០នាក់។
លោកស្រីសាស្ត្រាចារ្យរង បណ្ឌិត Pham Thi Van Anh នាយិកាមជ្ឈមណ្ឌល ឱសថសាស្ត្រគ្លីនិក និងសមាជិកានៃក្រុមស្រាវជ្រាវសាកលវិទ្យាល័យវេជ្ជសាស្ត្រ ហាណូយបានឲ្យដឹងថា របាយការណ៍ពាក់កណ្ដាលដំណាក់កាលទី១ស្ដីពីសុវត្ថិភាពនៃ វ៉ាក់សាំង ARCT-១៥៤ ត្រូវបានទទួលយកដោយក្រុមប្រឹក្សាសីលធម៌វេជ្ជសាស្ត្រ ចំណុះក្រសួងសុខាភិបាល កាលពីថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០២១។ លទ្ធផលជាបឋមបាន បង្ហាញ ក្រុមប្រឹក្សាសីលធម៌បានអនុញ្ញាតឲ្យបន្តការសាកល្បងដំណាក់កាលទី២និងទី ៣a ដើម្បីធានាវឌ្ឍនភាពនិងពេលវេលា ហើយបម្រើការងារបង្ការទប់ស្កាត់ជម្ងឺ រាតត្បាតកូវីដ ១៩ នៅវៀតណាម។
តាមការគ្រោងទុក ដំណាក់កាល៣a នឹងបញ្ចប់នៅថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០២១។ ក្រុមស្រាវជ្រាវនឹងវាយតម្លៃហើយរាយការណ៍លទ្ធផលនៅថ្ងៃទី៣០ ធ្នូ ឆ្នាំ២០២១។ ប្រសិនបើមានលទ្ធផលល្អ ក្រុមស្រាវជ្រាវនឹងស្នើសុំឲ្យផ្ដល់អាជ្ញាប័ណ្ណជាបន្ទាន់ដល់ វ៉ាក់សាំង ARCT-១៥៤។
គិតរហូតមកដល់បច្ចុប្បន្ន នេះជាប្រភេទវ៉ាក់សាំងមួយក្នុងចំណោមប្រភេទ វ៉ាក់សាំងចំនួន៣ដែលត្រូវបានវៀតណាមស្រាវជ្រាវ អភិវឌ្ឍន៍និងផ្ទេរប្រគល់បច្ចេក វិទ្យា កំពុងសាកល្បងគ្លីនិកដំណាក់កាលទី២និងទី៣a៕

ប្រតិកម្មទៅវិញ