|
ច្បាប់អង្គភាពអាជីវកម្មវិសោធនកម្ម៖សមស្របនឹងទម្លាប់អន្តរជាតិ (VOV) |
Vovworld-ពិភាគ្សាអំពីពង្រាងច្បាប់អង្គភាពអាជីវកម្មវិសោធនកម្មក្នុងសម័យ
ប្រជុំរដ្ឋសភាវៀតណាម នាព្រឹកថ្ងៃទី១៧មិថុនា សមាជិកសមាជិការសភាជាច្រើន
បានចាត់ទុកថា ច្បាប់អង្គភាពអាជីវកម្មវិសោធនកម្មលើកនេះនឹងជួយដោះស្រាយ
រាល់របងដើម្បីបង្កើតបរិយាកាសប្រកួតប្រជែងសមភាព។
សមាជិកសភាជាច្រើនចាត់ទុកការកំណត់អំពីបង្កើតអង្គភាពអាជីវកម្មនៃច្បាប់អង្គភាពអាជីវកម្មវិសោធនកម្មសមស្របនឹងទម្លាប់អន្តរជាតិក្នុងពេលដែលមិនកត់
ត្រាផ្នែករបរអាជីវកម្មលើលិខិតចុះបញ្ជីអាជីវកម្ម។ តាមសមាជិកសមាជិការសភា
ជាច្រើនថារបៀបទាក់ទងរបស់ពង្រាងច្បាប់គឺល្អមិនរើងអើងប្រព្រឹត្តរវាងអង្គភាព
អាជីវកម្មក្នុងនិងក្រៅប្រទេស។ លោកស្រី Nguyen Thi Hue សមាជិការសភាមណ្ឌល
Dac Lac បានចាត់ទុកថា៖
“ច្បាប់អង្គភាពអាជីវកម្មត្រូវវិសោធនកម្មតាមទិសលុបចោលទាំងស្រុងការបែង
ចែកអំពីសំណុំបែបបទវិនិយោគនិងអាជីវកម្មរវាងបណ្ដាសមាសភាពសេដ្ឋកិច្ច រាប់
ទាំងអង្គភាពអាជីវកម្មមានទុនវិនិយោគបរទេសនិងអង្គភាពអាជីវកម្មឯកជនសំដៅគោរពគោលការណ៍សមភាព រវាងអង្គភាពអាជីវកម្មចំណុះគ្រប់សមាសភាពសេដ្ឋកិច្ចនិងសមស្របនឹងដំណើរការសន្យា WTO និងកិច្ចសន្យា TPP ក្នុងរយៈពេលខាងមុខ៕”