ច្បាប់វិនិយោគ(វិសោធនកម្ម)ត្រូវបង្កជំហានផ្លាស់ប្តូរថ្មីក្នុងកំណែទម្រង់រដ្ឋបាល

Chia sẻ
Vovworld-ពិភាគ្សាតាមក្រុមៗក្នុងក្របខ័ណ្ឌសម័យប្រជុំលើកទី៧រដ្ឋសភា​វៀតណាមនិតិកាលទី១៣ស្ដីពីគំរោងច្បាប់វិនិយោគ (វិសោធនកម្ម) 
ច្បាប់វិនិយោគ(វិសោធនកម្ម)ត្រូវបង្កជំហានផ្លាស់ប្តូរថ្មីក្នុងកំណែទម្រង់រដ្ឋបាល - ảnh 1
លោក Do Van Duong សមាជិកសភាមណ្ឌលទីក្រុងហូជីមិញ (VOV)

        Vovworld-ពិភាគ្សាតាមក្រុមៗក្នុងក្របខ័ណ្ឌសម័យប្រជុំលើកទី៧រដ្ឋសភា​វៀតណាមនិតិកាលទី១៣ស្ដីពីគំរោងច្បាប់វិនិយោគ (វិសោធនកម្ម) នាព្រឹកថ្ងៃ
ទី​១៣មិថុនា សមាជិកសមាជិការសភាមួយចំនួនចាត់ទុកថា ការបង្កើតជំហាន​ផ្លាស់ប្តូរថ្មីអំពីកំណែទម្រង់សំណុំបែបបទរដ្ឋបាលត្រូវផ្សាភ្ជាប់នឹងការផ្លាស់ប្តូរថ្មី
លើកកំពស់ប្រសិទ្ធភាពការងារគ្រប់គ្រងរដ្ឋចំពោះសកម្មភាពវិនិយោគ បង្ក​
លក្ខណៈ​ងាយស្រួលបំផុតដើម្បីវិនិយោគិនអនុវត្តសកម្មភាពវិនិយោគ។ លោក
Do Van Duong សមាជិកសភាមណ្ឌលទីក្រុងហូជីមិញបានចាត់ទុកថា៖

        “គំរោងច្បាប់ត្រូវកំណត់ច្បាស់បទដ្ឋានវិនិយោគ។ វិស័យវិនិយោគត្រូវ​ជាក់​
ស្ដែង។ ឧស្សាហកម្មកែច្នៃមុខទំនិញកសិរក្ខាជលផលត្រូវបានអាទិភាព​អនុគ្រោះ
វិនិយោគ។”

        ក៏ក្នុងព្រឹកថ្ងៃទី១៣មិថុនា បណ្ដាសមាជិកសមាជិការសភាបាន​ពិភាគ្សាលើ​គំរោងច្បាប់វិសោធនកម្មបំពេញបន្ថែមមាត្រាមួយចំនួនរបស់ច្បាប់អនុវត្តសាល
ដីការរដ្ឋបវេណី។ ក្នុងសម័យប្រជុំនាពេលរសៀលថ្ងៃដ៏ដែល រដ្ឋសភាបាន​អនុម័ត​លើគំរោងច្បាប់ធានារ៉ាប់រងសុខាភិបាលនិងពិភាគ្សាអំពីពង្រាងសេចក្តី​សំរេចចិត្ត
ស្ដីពីការធ្វើវិសោធនកម្មបំបេញបន្ថែមសេចក្តីសំរេចចិត្តលេខ៣៥របស់រដ្ឋសភាស្ដី
ពីការយកសន្លឹកទំនុកទុកចិត្តនិងបោះឆ្នោតទំនុកទុកចិត្តចំពោះអ្នក​កាន់ដំណែង
ដោយរដ្ឋសភាក្រុមប្រឹក្សារប្រជាជនជ្រើសតាំងរឺសច្ចានុម័ត៕

ប្រតិកម្មទៅវិញ