ទិដ្ឋភាពនៃកិច្ចប្រជុំ (ប្រភព៖ qdnd.vn) |
អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកស្រី Naomi Kitahara ប្រធានតំណាងមូលនិធិចំនួនប្រជាជនរបស់អង្គការសហប្រជាជាតិប្រចាំនៅ វៀតណាមបានវាយតម្លៃថា ច្បាប់យុវជនឆ្នាំ ២០២០ នឹងនាំមកនូវក្របខ័ណ្ឌគតិយុត្តិ ដ៏មានតម្លៃក្នុងការតម្រង់ទិសដៅ និងអនុវត្តន៍បណ្ដាកម្មវិធី គោលនយោបាយយុវជនរបស់រដ្ឋាភិបាលសម្រាប់យុវជនវៀតណាម។ទន្ទឹមនឹងនេះ លោកស្រីបានសង្កត់ធ្ងន់ថា ត្រូវផ្ដោតសំខាន់លើតម្រូវការពិសេសរបស់ក្រុមយុវជនងាយរងគ្រោះដូចជាកុមារី យុវជនពិការ យុវជនជាជនជាតិភាគតិច យុវជនស្រឡាញ់ភេទដូចគ្នា និងយុវជនធ្វើចំណាកស្រុក។ កិច្ចការពារយុវជន និងសិទ្ធិរបស់ យុវជន ចាំបាច់ត្រូវដាក់បញ្ជូលទៅក្នុងសេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាលស្ដីពីការអនុវត្តន៍ច្បាប់យុវជន ឆ្នាំ ២០២០ ផងដែរ៕