ចាប់តាំងពីដើមឆ្នាំមក វិស័យទេសចរណ៍ទីក្រុងហូជីមិញទទួលស្វាគមន៍ភ្ញៀវទេសចរជាង ៣០ លាននាក់

Chia sẻ

(VOVWORLD) - ដោយឡែក ភ្ញៀវទេសចរអន្តរជាតិក្នុងរយៈពេល ១០ ខែនៃឆ្នាំនេះ ទីក្រុងបានទទួលស្វាគមន៍ភ្ញៀវទេសចរចំនួន ៤,១២ លាននាក់ និងសម្រេចបាន ៨២% នៃគោលដៅពេញមួយឆ្នាំ។

នៅចុងខែតុលាឆ្នាំនេះ វិស័យទេសចរណ៍របស់ទីក្រុងហូជីមិញ   បានទទួលស្វាគមន៍ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិជាង ៣០ លាននាក់; ចំណូលពីសេវាកម្មស្នាក់នៅ និងអាហារសម្រេចបាន ៨៩.៤៥៦ ពាន់លានដុង (ជាង ៣,៦ ពាន់លានដុល្លារ) កើនឡើង ៣០,៦% ប្រៀបនឹងរយៈពេលដូចគ្នា; ប្រាក់ចំណូលពីសេវាកម្មទេសចរណ៍ឈានដល់ ៨.៩២៩ ពាន់លានដុង (ជាង ៣៦០ លានដុល្លារ) កើនឡើង ៦៨,៣% ប្រៀបនឹងរយៈពេលដូចគ្នានេះ។ ដោយឡែក ភ្ញៀវទេសចរអន្តរជាតិក្នុងរយៈពេល ១០ ខែនៃឆ្នាំនេះ ទីក្រុងបានទទួលស្វាគមន៍ភ្ញៀវទេសចរចំនួន ៤,១២ លាននាក់ និងសម្រេចបាន ៨២% នៃគោលដៅពេញមួយឆ្នាំ។

គោលដៅនៃទេសចរណ៍ទីក្រុងហូជីមិញក្នុងឆ្នាំនេះគឺដើម្បីស្វាគមន៍ ភ្ញៀវអន្តរជាតិចំនួន ៥ លាននាក់ ភ្ញៀវក្នុងស្រុកជាង ៣៥ លាននាក់ ជាមួយនឹងប្រាក់ចំណូលសរុបប្រហែល ១៦០.០០០ ពាន់លានដុង (ជាង ៦,៥ ពាន់លានដុល្លារអាមេរិក)។ ដើម្បីសម្រេចបាននូវគោលដៅនេះ ទីក្រុងហូជីមិញត្រូវផ្តោតសំខាន់លើការជំរុញការធ្វើអាជីវកម្មកម្មវិធីតភ្ជាប់ទេសចរណ៍ក្នុងតំបន់។ លើសពីនេះ ទីក្រុងហូជីមិញក៏នឹងដាក់ដំណើរការកញ្ចប់ផលិតផលទេសចរណ៍អនុគ្រោះជាច្រើនសម្រាប់ភ្ញៀវទេសចរក្នុងឱកាសនៃសប្តាហ៍ទេសចរណ៍ទីក្រុងហូជីមិញលើកទី៣ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១០ ខែធ្នូខាងមុខ៕

ប្រតិកម្មទៅវិញ