ចិន-អាមេរិកសន្យាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី

Chia sẻ
(VOVworld) – នាថ្ងៃទី ៤ ធ្នូ ប្រធានរដ្ឋចិន លោក Xi Jinping
បានទទួលជួប សន្ទនាជាមួយអនុប្រធានាធិបីអាមេរិក លោក​
Joe Biden ដែលកំពុងមានដំណើរ ទស្សនកិច្ចនៅចិន។ 
ចិន-អាមេរិកសន្យាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី - ảnh 1
អនុប្រធានាធិបីអាមេរិក លោក Joe Biden កំពុងមានដំណើរទស្សនកិច្ចនៅចិន។ (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ៤ ធ្នូ ប្រធានរដ្ឋចិន លោក Xi Jinping បានទទួលជួប សន្ទនាជាមួយអនុប្រធានាធិបីអាមេរិក លោក​ Joe Biden ដែលកំពុងមានដំណើរ
ទស្សនកិច្ចនៅចិន។ ថ្លែងមតិក្នុងការទទួលជួបសន្ទនា ប្រធានរដ្ឋ Xi Jinping បាន សម្តែងក្តីសង្ឃឹមថា៖ ដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិក លោក​
Joe Biden នឹងពង្រឹងនិងពង្រីកទំនុកទុកចិត្តនិងកិច្ចសហប្រតិបត្តិការរវាង​ប្រទេស
ទាំង ២ ឲ្យខ្លាំងក្លាថែមទៀត។ លោក Xi Jinping បានចាត់ទុកថា៖ ចិននិងអាមេរិក
គឺជាខឿនសេដ្ឋកិច្ចធំបំផុតលើសកលលោកនិងជាសមាជិកអចិន្ត្រៃយ៍ នៃក្រុម
ប្រឹក្សារសន្តិសុខ អ.ស.ប. ដូច្នេះ ភាគីទាំង ២ ត្រូវចែករំលែកបណ្ដាភារកិច្ចសំខាន់ៗ
សំដៅរក្សាសន្តិភាពស្ថិរភាពលើពិភពលោកនិងក្នុងការជំរុញការអភិវឌ្ឍន៍។
ប្រធានរដ្ឋចិន លោក Xi Jinping បានសន្យាខំប្រឹងប្រែងជាមួយអាមេរិកជំរុញ
កិច្ចសហប្រតិបត្តិការជាក់ស្តែងនិងសហការដោះស្រាយរាល់បញ្ហាក្នុងតំបន់និង
អន្តរជាតិជាពិសេសស្វែងរកវិធានការសមស្របសំរាប់ការខ្វែងគំនិតសំដៅ
អភិវឌ្ឍន៍ដ៏ចីរភាពទំនាក់ទំនងទ្វេភាគី។រីឯខ្លួនវិញលោកBidenបានចាត់ទុកថា
៖ទំនាក់ទំនងអាមេរិក-ចិនត្រូវកសាងដោយឈរលើទំនុកទុកចិត្ត៕

ប្រតិកម្មទៅវិញ