ប្រធានរដ្ឋចិន លោកស៊ីជីនពីង (រូបថត៖ Xinhuanet.jpg) |
ថ្លែងមតិនៅឯកិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូលើកទី១២ នៃក្រុមប្រទេស BRICS កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ប្រធានរដ្ឋចិន លោកស៊ីជីនពីង បានអំពាវនាវ ឲ្យបណ្តាប្រទេស BRICS ខិតខំប្រឹងប្រែងអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមលទ្ធិពហុភាគីនិយម និងសាមគ្គីគ្នាដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតសកល ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីនានាផងដែរ។
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការរវាង បណ្តាប្រទេស BRICS ប្រធានរដ្ឋចិន លោកស៊ីជីនពីង បានលើកសំណើរចំនួន ៥ ចំណុច រួមមាន៖ ប្រកាន់ខ្ជាប់យ៉ាងមុតមាំតាមលទ្ធិពហុភាគីនិយម ការពារសន្តិភាពនិងស្ថិរភាពពិភពលោក; ប្រកាន់យ៉ាងខ្ជាប់ខ្ជួនក្នុងការរឹតបន្តឹងចំណងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាជំនះពុះពារលើរាល់ឧបសគ្គដែលបង្ក ឡើងដោយសារជំងឺរាតត្បាត; ប្រកាន់យ៉ាងខ្ជាប់ខ្ជួនក្នុងការពង្រីកការច្នៃប្រឌិតនិងជំរុញការស្តាសេដ្ឋកិច្ចពិភពលោកឡើងវិញ; ប្រកាន់យ៉ាងខ្ជាប់ខ្ជួនក្នុងការ ផ្តល់អាទិភាពដល់ជីវភាពរស់នៅរបស់ប្រជាជនជាប្រចាំ ព្រមទាំងជំរុញការអភិវឌ្ឍពិភពលោកប្រកបដោយចីរភាព; ប្រកាន់យ៉ាងខ្ជាប់ខ្ជួនក្នុងការអភិវឌ្ឍ និងរក្សាបរិស្ថានបៃតង ដោយមានឧស្ម័នកាបូនទាប រួមទាំងជំរុញការរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនារវាងមនុស្សនិងធម្មជាតិផងដែរ៕