ចិនរិះគន់គាំពារនិយមនៅវេទិការជាន់ខ្ពស់សហប្រតិបត្តិការអន្តរជាតិ «ខ្សែ ក្រវ៉ាត់និងផ្លូវ» |
(VOVworld) – ថ្លែងមតិនាថ្ងៃទី ១៥ ឧសភា នៅថ្ងៃធ្វើការទី ២ នៃវេទិការជាន់ខ្ពស់សហប្រតិបត្តិការអន្តរជាតិ «ខ្សែក្រវ៉ាត់និងផ្លូវ» ដែលកំពុងប្រព្រឹត្តទៅនៅចិនប្រធានរដ្ឋប្រទេសម្ចាស់ផ្ទះ លោក Xi Jinping បានវាយតំលៃថា៖ នៅពេលវេលាសកលភាវូបនីយកម្មកំពុងប្រឈមមុខនឹងការ សាកល្បងជាច្រើនប្រទេសនានាគប្បីជំរុញកិច្ចសហប្រតិបត្តិការបើកទ្វារនិងប្រឆាំងគាំពារនិយម។ តាមលោកថា៖ លើពិភពលោកនៃកំណើនសេដ្ឋកិច្ច ដែលប្រទេសទាំងអស់ផ្អែកទៅវិញទៅមកគ្មានប្រទេសណាមួយដែលអាចដោះស្រាយបញ្ហារបស់ខ្លួនឬរបស់ពិភពលោកដោយឯកឯងបានឡើយ។ ក្នុងកាលៈទេសៈ ប្រទេសអាមេរិកកំពុងស្ថិតក្រោមការដឹកនាំរបស់ប្រធានាធិបតីលោក Donald Trump ដែលមានគោលការណ៍ដើរតាមទិសលទ្ធិគាំពារនិយមតាមរយៈគោលនយោបាយ «ប្រទេសអាមេរិកជួរមុខ» មជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកថា៖ ការដែលចិនបង្កើតឡើងការផ្តើមគំនិត «ខ្សែក្រវាត់មួយ-ផ្លូវមួយ» មាន អត្ថន័យប្រកួតប្រជែងខាងនយោបាយ។ ការផ្តើមគំនិតនេះទទួលបានការគាំទ្រ របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ប្រធានាធិបតីទួរគី លោក Tayyip Erdogan និងរដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេស លោក Phillip Hammond។ តាមគំរោង នៅសម័យបិទបញ្ចប់វេទិការ នាថ្ងៃទី ១៥ ឧសភា បណ្ដាថ្នាក់ដឹកនាំនឹងចេញសេចក្តី ថ្លែងការណ៍រួម៕