ប្រធានរដ្ឋចិនលោក Xi Jinping (រូបថត៖ AFP/TTXVN) |
ទូរទស្សន៍មជ្ឈិមរបស់ចិននៅថ្ងៃទី៨ ខែឧសភា បានរាយការណ៍ថា កិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨-១៩ ខែឧសភា នៅខេត្ត Shaanxi ប្រទេសចិន។ ប្រធានរដ្ឋចិនលោក Xi Jinping នឹងអញ្ជើញជាអធិបតីនៃកិច្ចប្រជុំកំពូលនេះ។
នាថ្ងៃដដែល អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានឲ្យដឹងថា តបតាមការអញ្ជើញរបស់ប្រធានរដ្ឋចិន លោក Xi Jinping ប្រធានាធិបតីនៃប្រទេសកាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន និងអ៊ូសបេគីស្ថាន នឹងមានដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនចាប់ពីថ្ងៃទី ១៦ - ២០ ខែឧសភា៕