ចិនបានផ្តើមឡើងជាមួយជប៉ុនអំពីការកសាងយន្តការថ្មី

Chia sẻ
(VOVworld) – ចិនបានផ្តើមឡើងជាមួយជប៉ុនអំពីការ
កសាងយន្តការថ្មីសំដៅទប់ស្កាត់គ្រោះអាសន្នប៉ះទង្កិច
ដោយយន្តហោះយោធា។ 
ចិនបានផ្តើមឡើងជាមួយជប៉ុនអំពីការកសាងយន្តការថ្មី - ảnh 1
ចិនបានផ្តើមឡើងជាមួយជប៉ុនអំពីការកសាងយន្តការថ្មីសំដៅទប់ស្កាត់គ្រោះ អាសន្នប៉ះទង្កិចដោយយន្តហោះយោធា។ (Image: Vietnam+))

(VOVworld) – ក្នុងកាយវិការមួយសំដៅបន្ធូស្រាលភាពតានតឹងបន្ទាប់ពីចិន ប្រកាសអំពីការបង្កើតតំបន់ការពារដែនអាកាសលើសមុទ្រ Hoa Tung (ADIZ) ចិនបានផ្តើមឡើងជាមួយជប៉ុនអំពីការកសាងយន្តការថ្មីសំដៅទប់ស្កាត់គ្រោះ
អាសន្នប៉ះទង្កិចដោយយន្តហោះយោធា។ ទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo  បានដកស្រង់ប្រភពព័ត៌មានឲ្យដឹងថា៖ អតីតសមាជិករដ្ឋាភិបាលចិន លោក
Tang Jiaxuan បាននាំចេញការផ្តើមគំនិតពោលខាងលើក្នុងជំនួបរវាងបណ្ដា
អតីតសមាជិកសភាពជប៉ុននិងចិន នៅទីក្រុងប៉េកាំង នាថ្ងៃទី ២៧ វិច្ឆិកា។
 លោក Tang Jiaxuan បានឲ្យដឹងថា៖ “ការត្រួតពិនិត្យវិបត្តិចំពោះសកម្មភាព
អាកាសចរណ៍គឺជាប្រការចាំបាច់” ហើយប្រទេសទាំង ២ គប្បីពិភាក្សាអំពី
បញ្ហានេះ។ ជប៉ុន កូរ៉េខាងត្បូងនិងអាមេរិកមិនទទួលស្គាល់តំបន់ ADIZ ថ្មី
របស់ចិននិងនៅបន្តដំណើរការសកម្មភាពយាមល្បាតលើតំបន់សមុទ្រ
អធិបតេយ្យភាពរបស់ខ្លួន៕

ប្រតិកម្មទៅវិញ