ចិនបានបញ្ជាក់ថា រាល់ការប៉ុនប៉ងបំផ្លាញទំនាក់ទំនងចិន - រុស្ស៊ីនឹងមិនជោគជ័យឡើយ

Chia sẻ
(VOVWORLD) - លោក Zhao Lijian បានបញ្ជាក់ថា ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងរុស្ស៊ីក្នុងយុគសម័យថ្មី គឺជាទំនាក់ទំនងគ្រប់ជ្រុងជ្រោយ ដោយមិនអើពើពីការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរគ្មានដែនកំណត់។ 
ចិនបានបញ្ជាក់ថា រាល់ការប៉ុនប៉ងបំផ្លាញទំនាក់ទំនងចិន - រុស្ស៊ីនឹងមិនជោគជ័យឡើយ - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian (រូបថត៖ Reuters)

ថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានជាប្រចាំ នៅរសៀលថ្ងៃទី ១៥ ខែមិថុនា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានបញ្ជាក់ថា ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាង ចិននិងរុស្ស៊ីក្នុងយុគសម័យថ្មី គឺជាទំនាក់ទំនងគ្រប់ជ្រុងជ្រោយ ដោយមិនអើពើពីការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរគ្មានដែនកំណត់។ លោកក៏បានសង្កត់ធ្ងន់ថា រាល់ការប៉ុនប៉ងដើម្បីបំផ្លាញទំនាក់ទំនងចិន - រុស្ស៊ីនឹងត្រូវបរាជ័យ។

សេចក្តីថ្លែងការណ៍របស់ភាគីចិនធ្វើឡើងបន្ទាប់ពីសុន្ទរកថារបស់ប្រធានាធិបតីរុស្ស៊ីលោក Putin ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដោយបានបញ្ជាក់ពីការពេញចិត្តចំពោះទំនាក់ទំនងរុស្ស៊ី - ចិន ដែល “ឈានដល់កម្ពស់មួយដែលមិនធ្លាប់មាន” ក៏ដូចជាវាយតម្លៃខ្ពស់ចំពោះការដែល ភាគីទាំងពីរបានរក្សាការជឿទុកចិត្តនិងកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន។ យោងតាមសម្តីរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន ទីក្រុងប៉េកាំងនិងម៉ូស្គូពិតជាមាន "សាមគ្គីភាពដូចជាភ្នំ ចំណង់មិត្តភាពមិនអាចបំបែកបានឡើយ”។

លោក Zhao Lijian បានមានប្រសាសន៍ថា ក្នុងរយៈពេលតែមួយខែទៀត ប្រទេសទាំងពីរនឹងប្រារព្ធខួបលើកទី ២០ នៃការចុះហត្ថលេខាលើ “សន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាង ចិននិងរុស្ស៊ី”។ នេះគឺជាព្រឹត្តិការណ៍ដែលមានសារៈសំខាន់ពិសេសក្នុងទំនាក់ទំនងរវាងប្រ ទេសទាំងពីរ ហើយនឹងជំរុញកិច្ចសហប្រតិបត្តិការចិន - រុស្ស៊ីលើចំណុចចាប់ផ្តើមខ្ពស់ជាង មានវិសាលភាពទូលំទូលាយជាង និងកម្រិតកាន់តែស៊ីជម្រៅជាង៕ 

ប្រតិកម្មទៅវិញ