អនុប្រធានរដ្ឋចិន លោក Wang Qishan |
យោងតាមលោក Wang Qishan ថា ពិភពលោកបច្ចុប្បន្នកំពុងប្រឈមនឹងបញ្ហាជាច្រើន ដែលតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងសហរដ្ឋអាមេរិកនិងចិន។ លោកអនុប្រធានរដ្ឋរូបនេះបានសង្កត់ធ្ងន់ថា ភាពអវិជ្ជមាននិងកំហឹងមិនមែនជាមធ្យោបាយសមរម្យដើម្បីដោះស្រាយរាល់បញ្ហាដែលកើតឡើងពីដំណើរការសកលភាវូប នីយកម្មនៃសេដ្ឋកិច្ចនោះទេ។ ដូចគ្នាហើយ ឧបសគ្គពាណិជ្ជកម្មឬភាពចម្រូង ចម្រាស មិនអាចជួយដោះស្រាយការខ្វែងគំនិតគ្នារវាងចិននិងសហរដ្ឋអាមេរិកនៅឡើយ។ លោក Wang Qishan បានអះអាងការគាំទ្ររបស់ក្រុងប៉េកាំងក្នុងការដោះស្រាយជម្លោះអន្តរជាតិតាមរយៈបទបញ្ញត្តិនិងការមូលមតិគ្នាក៏ដូចជាការប្រឆាំងជំទាស់នឹងលទ្ធិឯកតោភាគីនិយមនិងលទ្ធិកាំពារនិយម៕