ចិនបន្តប្រឆាំងជំទាស់ការដាក់ពង្រាយប្រព័ន្ធកាំជ្រួច THAAD នៅកូរ៉េខាងត្បូង

Chia sẻ
(VOVworld) – នាថ្ងៃទី ២៣ កុម្ភៈ ទីភ្នាក់ងារសារព័ត៌មាន
ចិន Xinghua បានដក ស្រង់សេចក្តីប្រកាសនៃអ្នកនាំពាក្យ
ក្រសួងការពារជាតិចិន លោក Ren Guoqiang ដែលប្រឆាំង
ជំទាស់យ៉ាងខ្លាំងក្លាការដែលកូរ៉េខាងត្បូងដាក់ពង្រយ
ប្រព័ន្ធការពារកាំជ្រួចរយៈចម្ងាយឆ្ងាយដំណាក់កាលចុង
ក្រោយ (THAAD) របស់ អាមេរិកនៅតំបន់ដែនដីរបស់កូ
រ៉េខាងត្បូង។​
ចិនបន្តប្រឆាំងជំទាស់ការដាក់ពង្រាយប្រព័ន្ធកាំជ្រួច THAAD នៅកូរ៉េខាងត្បូង  - ảnh 1
ចិនបន្តប្រឆាំងជំទាស់ការដាក់ពង្រាយប្រព័ន្ធកាំជ្រួច THAAD នៅកូរ៉េខាងត្បូង (VNA)


(VOVworld) – នាថ្ងៃទី ២៣ កុម្ភៈ ទីភ្នាក់ងារសារព័ត៌មានចិន Xinghua បានដក
 ស្រង់សេចក្តីប្រកាសនៃអ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Ren Guoqiang
 ដែលប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាការដែលកូរ៉េខាងត្បូងដាក់ពង្រយ ប្រព័ន្ធការ
ពារកាំជ្រួចរយៈចម្ងាយឆ្ងាយដំណាក់កាលចុងក្រោយ (THAAD) របស់ អាមេរិកនៅ
តំបន់ដែនដីរបស់កូរ៉េខាងត្បូង។​ សេចក្តីប្រកាសបានចាត់ទុកថា៖ ទង្វើដូច្នេះ
របស់អាមេរិកនិងកូរ៉េខាងត្បូងនឹងបំផ្លិចបំផ្លាញទាំងស្រុងសមភាពខាង
យុទ្ធសាស្ត្រក្នុងតំបន់រួមជាមួយផលប្រយោជន៍សន្តិសុខនៃប្រទេសនានាក្នុងតំបន់
 រួមមាន ចិននិងរុស្ស៊ី ផងដែរ។ ចិនសង្ឃឹមថា៖ កូរ៉េខាងត្បូងនឹងគោរពការបោះ
ជំហានក្នុងទំនាក់ទំនងយោធារវាងកងទ័ពរំដោះប្រជាជនចិន  (PLA) និងកងទ័ព
កូរ៉េខាងត្បូង ព្រមទាំង ដោះស្រាយប្រកបដោយប្រុងប្រយ័ត្នបញ្ហាទាក់ទិនដល់
ផលប្រយោជន៍សន្តិសុខយុទ្ធសាស្ត្ររបស់ចិន ទៀតផង។ លោក Ren Guoqiang
បានជូនដំណឹងទៀតថា៖ បណ្ដាកំលាំងប្រដាប់អាវុធរបស់ចិននឹងដំណើរការ
 ជំហានចាំបាច់ហើយប្តេជ្ញាការពារសន្តិសុខជាតិ។ ក្នុងពេលនោះ សេអ៊ូលជានិច្ច
កាលអះអាងថា៖ ការដាក់ពង្រាយប្រព័ន្ធ THAAD បំរើឲ្យគោលដៅការពារខ្លួនឯង
 ចំពោះមុខការគំរាមកំហែងនុយក្លេអ៊ែរពីព្យុងយ៉ាងតែប៉ុណ្ណោះ៕ 

ប្រតិកម្មទៅវិញ