ចិនប្តេជ្ញាជម្រុញសន្តិភាពនិងការអភិវឌ្ឍជាមួយអាស៊ាន

Chia sẻ

(VOVWORLD) - នាថ្ងៃទី ១១ ខែកក្កដា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានបញ្ជាក់ថា ចិនត្រៀមខ្លួនជាស្រេចរួមសហការជាមួយប្រទេសសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងប្រទេសដទៃទៀតនៅក្នុងតំបន់ ដើម្បីរក្សាសន្តិភាព ឯករាជ្យភាព ការអភិវឌ្ឍ ប្រកបដោយបរិយាប័ន្ន។

ចិនប្តេជ្ញាជម្រុញសន្តិភាពនិងការអភិវឌ្ឍជាមួយអាស៊ាន - ảnh 1រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi (រូបថត៖ AFP/TTXVN)

ថ្លែងមតិនៅទីស្នាក់ការនៃលេខាធិការដ្ឋានអាស៊ាននៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូ នេស៊ី លោក Wang Yi  បានសង្កត់ធ្ងន់ថា ចិននិងអាស៊ានគួរតែបន្តការយកចិត្តទុកដាក់ស្របច្បាប់របស់ប្រទេសទាំងអស់ លើបញ្ហាសន្តិសុខ ដោះស្រាយភាពខុសគ្នា និងដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនានិងការពិគ្រោះយោបល់។ ភាគីទាំងពីរក៏ត្រូវបន្តចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍ ទន្ទឹមនឹងនោះ រួមគ្នាការពាររបបពាណិជ្ជកម្មពហុភាគី ធានាទីផ្សារសកលលោកប្រកបដោយសេរី និងបើកចំហ ក៏ដូចជា ជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចសមាហរណកម្ម។

ទាក់ទងលើសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី លោក Wang Yi បាននិយាយថា ចិននិងអាស៊ាន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់គ្នាទៅវិញទៅមក ខណៈដែលការវិនិយោគផ្ទាល់ទៅវិញទៅមកលើសពី ៣១០ពាន់លានដុល្លារ។ លោកបានសន្យាថា ប្រទេសចិននឹងជម្រុញការនាំចូលទំនិញកសិកម្មរបស់អាស៊ានដែលមានតម្លៃ ១៥០ ពាន់លានដុល្លារ និងលើកទឹកចិត្តក្រុមហ៊ុនចិនដើម្បីប្រែក្លាយអាស៊ានទៅជាគោលដៅវិនិយោគជួរមុខ៕

ប្រតិកម្មទៅវិញ