ចិន​បញ្ជាក់​ថា បាឡុង​មួយគ្រឿង​ទៀត​ហោះ​កាត់​អាមេរិក​ឡាទីន

Bich Thuan អ្នកយកព័ត៌មាន VOV ប្រចាំប្រទេសចិន
Chia sẻ
(VOVWORLD) - កាលពីរសៀលថ្ងៃទី ៦  ខែកុម្ភៈ ចិនបានបញ្ជាក់ថា បាឡុងដែលបង្ហាញខ្លួននៅអាមេរិកឡាទីន គឺជាឧបករណ៍ហោះហើរសាកល្បងសម្រាប់គោលបំណងស៊ីវិល។ ថ្លែងក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Mao Ning បាននិយាយថា៖ “បាឡុងគ្មានមនុស្សបើកពីចិនត្រូវបានប្រើសម្រាប់ការហោះហើរសាកល្បង។ 
ចិន​បញ្ជាក់​ថា បាឡុង​មួយគ្រឿង​ទៀត​ហោះ​កាត់​អាមេរិក​ឡាទីន - ảnh 1បាឡុងខ្យល់ក្តៅរបស់ចិនបានហោះពីលើផ្ទៃមេឃទីក្រុង Billings រដ្ឋ Montana សហរដ្ឋអាមេរិក ថ្ងៃទី ១ ខែកុម្ភៈ។ (រូបថត៖ AP)

ដោយសារតែឥទ្ធិពលនៃអាកាសធាតុ និងការគ្រប់គ្រងខ្លួនឯងមានកម្រិត បាឡុងបានផ្លាស់ទិសយ៉ាងខ្លាំងពីទិសដៅដើមរបស់វា ហើយបានចូលទៅក្នុងដែនអាកាសនៃអាមេរិកឡាទីន និងសមុទ្រការីបេ ដោយចៃដន្យ។ លោកស្រី Mao Ninh បានអះអាងសារជាថ្មីថា ចិនគឺជា “ប្រទេសដែលមានការទទួលខុសត្រូវ និងតែងតែគោរពយ៉ាងម៉ឺងម៉ាត់ចំពោះច្បាប់អន្តរជាតិ”។ ទីក្រុងប៉េកាំងបានជូនដំណឹងដល់ភាគីនានា និងដោះស្រាយបញ្ហាទាក់ទងនឹងបាឡុង ដោយសង្កត់ធ្ងន់ថា ឧបទ្ទវហេតុនេះ "មិនបង្កការគំរាមកំហែងដល់ប្រទេសណាមួយឡើយ"។

សេចក្តីប្រកាសរបស់លោកស្រី Mao Ninh បានធ្វើឡើងបន្ទាប់ពីកងកម្លាំងអាកាសកូឡុំប៊ី កាលពីថ្ងៃទី៣ ខែកុម្ភៈ បានរកឃើញវត្ថុមួយ “ស្រដៀងនឹងបាឡុង” ដែលកំពុងហោះហើរលើដែនអាកាស។ ខណៈពេលដែល យោធាអាមេរិកនៅថ្ងៃទី ២៨ និង ៣០ ខែមករាក៏បានរកឃើញបាឡុងមួយ ចូលដែនអាកាសអាមេរិកហើយនៅថ្ងៃទី ៤ ខែកុម្ភៈ អាមេរិកបានដាក់ពង្រាយយន្តហោះចម្បាំងបាញ់ទម្លាក់។

ទាក់ទងនឹងការបាញ់ទម្លាក់បាឡុង អ្នកស្រី  Mao Ninh បាននិយាយថា នេះជាឧបទ្ទវហេតុចៃដន្យ និងអចេតនា ហើយថា "ភាគីទាំងពីរ ជាពិសេសភាគីអាមេរិក គួរដោះស្រាយដោយសមស្រប និងប្រកបដោយវិជ្ជាជីវៈ ដោយមិនប្រើកម្លាំង"។ លោកស្រីបានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងគ្រប់គ្រងការខ្វែងគំនិតគ្នា ជៀសវាងការយល់ច្រឡំ និងការវិនិច្ឆ័យខុស ដែលអាចបំផ្លាញទំនុកចិត្តទៅវិញទៅមក៕  

ប្រតិកម្មទៅវិញ