ចំនួនអ្នកស្លាប់ដោយវីរុសកូរ៉ូណានៅប្រទេសចិននៅតែបន្តកើនឡើង (រូបថត៖ CNN) |
ក្រៅពីនេះ អាជ្ញាធរខេត្តហ៊ូប៉ី ក៏បានបញ្ជាក់ថាមានករណីថ្មីចំនួន ១.២២០ បន្ថែមទៀត ដែលកើនឡើងបន្តិចបើប្រៀបធៀបនឹងថ្ងៃម្សិលមិញ។ តួលេខទាំងនេះត្រូវបានប្រកាសក្នុងរយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) បានប្រកាសអាសន្នជាសកលនៃជំងឺដែលបានឆ្លងរាលដាលដល់ប្រទេសចំនួន ១៨ នៅលើពិភពលោក។ ក្រសួងអាកាសចរណ៍ស៊ីវិលអេហ្ស៊ីប កាលពីថ្ងៃទី ៣០ ខែមករា បានប្រកាសថា ក្រុមហ៊ុនអាកាសចរណ៍ Egyptair របស់អេហ្ស៊ីប បានបញ្ឈប់ជើងហោះហើរទាំងអស់ទៅនិងមកពីប្រទេសចិនចាប់ពីថ្ងៃទី ១ ខែកុម្ភៈដោយសារការព្រួយបារម្ភនៃការរីករាលដាលជំងឺរលាកសួតដោយ វីរុសកូរ៉ូណាប្រភេទថ្មីបង្កឡើង។
នាថ្ងៃដដែលនោះ ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង Korean Air បានឲ្យដឹងថានឹងផ្អាកជើងហោះហើរមួយចំនួនទៅកាន់ប្រទេសចិនចាប់ ពីថ្ងៃទី ២ ខែកុម្ភៈផងដែរ៕