អំពើហឹង្សាកើនឡើងនៅជំរុំជនភៀសខ្លួន Jenin នៅតំបន់ West Bank ។ រូបថត៖ Reuters |
ទីភ្នាក់ងារសុខាភិបាលប៉ាឡេស្ទីនក៏បាននិយាយថា ចំនួនអ្នកស្លាប់ទំនងជានឹងកើនឡើងខណៈដែលជនរងរបួសជាច្រើននាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ចាប់តាំងពីដើមឆ្នាំមក ចំនួនជនប៉ាឡេស្ទីនដែលបានស្លាប់ដោយសកម្មភាពជាបន្តបន្ទាប់របស់អ៊ីស្រាអែលនៅតំបន់ West Bank បានកើនឡើងរហូតដល់ ១៨៨ នាក់។
មុននោះ នាព្រឹកថ្ងៃដដែល កងទ័ពអ៊ីស្រាអែលបានប្រកាសពីការវាយប្រហារបញ្ជាការដ្ឋានមួយកន្លែងរបស់ក្រុមសកម្មប្រយុទ្ធក្នុងទីក្រុង Jenin។ កងទ័ពអ៊ីស្រាអែលបានឲ្យដឹងថា យន្តហោះដ្រូនបានធ្វើការវាយប្រហារជាង១០លើក ទៅលើគោលដៅ និងខ្មាន់កាំភ្លើងនៅក្នុងតំបន់នេះ។
បណ្តាប្រទេសអ៊ីស្លាមនិងអារ៉ាប់បានប្រតិកម្មភ្លាមៗចំពោះយុទ្ធនាការរបស់អ៊ីស្រាអែលនៅទីក្រុង Jenin។ អគ្គលេខាធិការនៃសម្ព័ន្ធរដ្ឋអារ៉ាប់បានប្រើពាក្យខ្លាំងៗដើម្បីថ្កោលទោសប្រតិបត្តិការរបស់កងទ័ពអ៊ីស្រាអែលសំដៅលើទីក្រុង Jenin និងជនរងគ្រោះដែលគ្មានសមត្ថភាពការពារខ្លួន។ លោកបានចាត់ទុកថា កម្លាំងកាន់កាប់ត្រូវមានទំនួលខុសត្រូវទាំងស្រុងចំពោះទង្វើបង្ករឿងហេតុនេះ។
ក្រសួងការបរទេសរបស់ហ្ស៊កដានី អេហ្ស៊ីប អ៊ីរ៉ង់ កាតា ក៏បានថ្កោលទោសផងដែរចំពោះសកម្មភាពឡើងជណ្ដើរបស់អ៊ីស្រាអែលនៅក្នុងទឹកដីប៉ាឡេស្ទីនដែលខ្លួនបានកាន់កាប់និងការឈ្លានពានប្រឆាំងនឹងទីក្រុង Jenin ហើយបានព្រមានពីការបន្តនៃអំពើហិង្សា និងអំពាវនាវឱ្យសហគមន៍អន្តរជាតិចាត់វិធានការជាបន្ទាន់ដើម្បីទប់ស្កាត់បណ្តាការវាយប្រហាររបស់អ៊ីស្រាអែលទៅលើទឹកដីប៉ាឡេស្ទីន៕