ចំនួនភ្ញៀវទេសចរអន្តរជាតិមកដល់វៀតណាមសម្រេចបានជាង ៦,៧ លាននាក់

Chia sẻ
(VOVWORLD) - យោងតាមការស្ថិតិជាផ្លូវការដែលបានប្រកាសចេញដោយអគ្គនាយកដ្ឋានស្ថិតិ វៀតណាមកាលពីថ្ងៃទី ២៩ ខែឧសភា បានបង្ហាញឲ្យឃើញថា ភ្ញៀវទេសចរ អន្តរជាតិដែលមកដល់ វៀតណាម ក្នុងខែឧសភា ឆ្នាំ ២០១៨ ប៉ាន់ស្មានសម្រេចជាង ១,១៦ លាននាក់។
ចំនួនភ្ញៀវទេសចរអន្តរជាតិមកដល់វៀតណាមសម្រេចបានជាង ៦,៧ លាននាក់ - ảnh 1 ចំនួនភ្ញៀវទេសចរអន្តរជាតិមកដល់វៀតណាមសម្រេចបានជាង ៦,៧ លាននាក់ (រូបថត៖ vtv.vn)

គិតដល់ដំណាច់ខែឧសភាឆ្នាំ ២០១៨ ចំនួនភ្ញៀវទេសចរអន្តរជាតិដែលមកដល់វៀតណាម មានចំនួនប្រមាណជាង ៦,៧ លាននាក់ កើនឡើងជាង ២៧,៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៧ ។ ក្នុងរយៈពេល ៥ ខែដើមឆ្នាំនេះ ភ្ញៀវទេសចរមកពីអាស៊ីសម្រេចបានជាង ៥ លាននាក់ កើនឡើង ៣៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ រីឯ ភ្ញៀវទេសចរមកពីអឺរ៉ុប បានប៉ាន់ស្មានកើនឡើងជិត ១២ % បើប្រៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ មានតំបន់ទេសចរណ៍សំខាន់ៗរបស់វៀតណាមក៏បានទទួលចំនួនភ្ញៀវទេសចរកើនឡើងគួរឲ្យកត់ សម្គាល់ផងដែរ ក្នុងនោះមានភ្ញៀវទេសចរ ទៅទស្សនាទេសចរណ៍នៅទីក្រុង Da Nang (ភាគកណ្តាលនៅវៀតណាម) ក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ ២០១៨ បានកើនឡើងយ៉ាងខ្លាំង ពិសេសគឺភ្ញៀវអន្តរជាតិ ៕

ប្រតិកម្មទៅវិញ